អាមេរិក៖ នាព្រឹកថ្ងៃទី១១ ខែមករានេះ កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំធំបំផុតរបស់អាមេរិក Grammy Award 2019 បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ជាមួយនឹងវត្តមានចូលរួម សុទ្ធសឹងតែកំពូលតារាចម្រៀងប្រុសស្រីល្បីៗ កំពុងមានប្រជាប្រិយភាពនៅលើសកលលោកផងដែរ។

តួយ៉ាង ក្នុងពេលវេលាប្រគល់ពានរង្វាន់ដ៏អស្ចារ្យនេះ តារារ៉េបស្រី Cardi B ម្ចាស់បទ «I Like It» ក៏បានឈ្នះនូវពានរង្វាន់ Grammy ជាលើកដំបូងក្នុងជីវិតរបស់នាង និងត្រូវបានគេចារក្នុងប្រវត្តិសាស្រ្តក្លាយជា តារារ៉េបស្រីទោលដំបូងបំផុត ដែលឈ្នះបានពានរង្វាន់ អាល់ប៊ុមរ៉េបឆ្នើមបំផុតប្រចាំឆ្នាំ «Best Rap Album» របស់ Grammy។

ជាការពិតណាស់ អាល់ប៊ុមរបស់ Cardi B «Invasion of Privacy» បានផ្តួលនូវអ៊ាល់ប៊ុមរបស់ តារារ៉េបប្រុសស្រីល្បីឈ្មោះ ជាច្រើនដូចជា អាល់ប៊ុមចុងក្រោយរបស់ Mac Millerç តារារ៉េប Nipsey Hussle តារារ៉េប Pusha T និង តារារ៉េប Travis Scott ជាដើម។

Cardi B ឈ្នះពាន«Best Rap Album» នៅ Grammy

ទន្ទឹមនឹងក្តីរំភើបនេះផងដែរ Cardi B ក៏បានឡើងថ្លែងលើឆាកទទួលពានរង្វាន់ Grammy យ៉ាងរញ្ជួយចិត្ត ព្រមទាំងបានកាន់ដៃស្វាមីជាទីស្រលាញ់់របស់នាង ដោយទើបនឹងវិលមកត្រូវគ្នាវិញកាលពីឆ្នាំមុន គឺតារាប្រុស OffSet ដោយនាងបាននិយាយពីក្តីរំភើបចិត្តភ័យញាប់ញ័រ និងបានអគុណទៅដល់ ស្វាមីរបស់នាងក៏ដូចជាកូនស្រីរបស់នាង ដែលទើបតែមានអាយុ៧ខែផងដែរ។

មិនតែប៉ុណ្ណោះ Cardi B ក៏បានរៀបរាប់ប្រាប់ការពិតយ៉ាងក្តុកក្តួលមួយចំនួន ទៅកាន់ទស្សនិកជន ដែលកំពុងទស្សនាផងដែរ ដោយនាងបាននិយាយថា ចាប់តាំងពីនាងដឹងថានាងមានផ្ទៃពោះ ក្នុងអំឡុងពេលដែលនាងកំពុងតែធ្វើអាល់ប៊ុមនេះ នាងពិតជាមានសម្ពាធជាខ្លាំង ក្នុងការធ្វើការបញ្ចប់អាល់ប៊ុម និងថតវីដេអូបទចម្រៀង ទាំងដែលនាងកំពុងតែមានផ្ទៃពោះ។

ប៉ុន្តែមិនថាយ៉ាងណា ការសម្តែងរបស់Cardi B នៅលើឆាក Grammy ថ្ងៃនេះ ពិតជាអស្ចារ្យកក្រើកឆាក និងជាការសម្តែងដ៏គួរឲ្យចងចាំបំផុតមួយផងដែរ៕

សូមអបអរផង Cardi B!  

Cardi B ឈ្នះពាន«Best Rap Album» នៅ Grammy
Cardi B ឈ្នះពាន«Best Rap Album» នៅ Grammy
Cardi B ឈ្នះពាន«Best Rap Album» នៅ Grammy
Cardi B ឈ្នះពាន«Best Rap Album» នៅ Grammy
Cardi B
Cardi B

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]