ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយពីលោកបានបញ្ចេញ MV បទចម្រៀងថ្មីមនោសញ្ចេតនាផ្អែមល្ហែមស៊ីជម្រៅគឺបទ«ស្រលាញ់អូនដល់កាន់ឈើច្រត់»។ ដាក់បង្ហោះត្រឹមមួយថ្ងៃបទនេះ មានអ្នកចូលទស្សនា ប្រមាណជាង២សែនដងរួចមកហើយនោះ។

ក្រោយលេចមុខក្នុងផលិតកម្មសាន់ដេ មិនបានប៉ុន្មានផង តារាចម្រៀង ជ័យ សុវ៉ាត បានបញ្ចេញស្នាដៃ បទចម្រៀងមួយចំនួន ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ដូចជាបទ «កុំប៉ះសង្សារខ្ញុំ» និងបទ«ក្រចេះស្នេហ៍បង» ជាដើម។ កាន់តែចាក់ទម្លុះទីផ្សារ និងចំបេះដូងអ្នកគាំទ្រ​ តារាចម្រៀងរូបនេះ បានបញ្ចេញស្នាដៃបទចម្រៀងថ្មី រួមទាំងការសម្តែងប្រកបដោយភាពទាក់ទាញចិត្តអ្នកស្តាប់នោះគឺបទ « ស្រលាញ់អូនដល់កាន់ឈើច្រត់» ដែលចូលរួមសម្តែង ដោយតារាប្រុសស្រីវ័យក្មេងស្រស់សង្ហា និងស្រស់សោភាជាច្រើន។

តារាចម្រៀងរូបនេះបានបញ្ជាក់ថា លោកពិតជាពេញចិត្ត បទចម្រៀងនេះជាខ្លាំង និងក្រោយពីទទួលបានការកោតសរសើរពីអ្នកគាំទ្រ ថាជាបទដែលធ្វើឲ្យអ្នកមានស្នេហាផ្អែមល្ហែម ពេញចិត្ត។ អ្វីដែលកាន់តែធ្វើឲ្យបទនេះ ពេញនិយមសម្រាប់អ្នកគាំទ្រ គឺក្រោយពីបទចម្រៀងនេះ ត្រូវបានអ្នកមានស្នេហាផ្អែមល្ហែម ជាច្រើនយកមកដាក់បញ្ចូល ក្នុងវីដេអូរបស់ពួកគេ តាមរយៈការលេងបណ្តាញសង្គម ពេញនិយម Tik Tok នោះ។

លោកថាអ្នកគាំទ្រជាច្រើន បានផ្ញើរូបភាពផ្អែមល្ហែម រួមជាមួយគូស្នេហ៍ពួកគេមកឲ្យលោកជាបន្តបន្ទាប់។ លោកថាបទចម្រៀងខាងលើ គឺចាប់ផ្តើមចេញជាMVតែម្តង ដែលបទនេះចំណាយការផលិតយូរ ខណៈដែលការថតបទចម្រៀងនេះ មានចំនួន២ថ្ងៃ នៅតំបន់មួយចំនួន នៅភ្នំពេញពិសេស នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ និងតំបន់អរិយក្សត្រ។ 

ឆ្លើយតបការគាំទ្រ កាន់តែច្រើន ក្រោយបញ្ចេញស្នាដៃថ្មីនេះដែរ លោកក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញស្នាដៃបទចម្រៀងថ្មីៗមួយចំនួនទៀត ដែលមានទាំងបទចម្រៀងបែបប្រជាប្រិយខ្មែរ សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និងបទញាក់កន្ត្រាក់អារម្មណ៍ផងដែរ។

លោករំពឹងដែរថាស្នាដៃបទចម្រៀងថ្មីៗរបស់លោក នឹងទទួលបានការគាំទ្រជាបន្តទៀត ហើយលោកសន្យាថាលោក អ្នកនិពន្ធ តារាសម្តែង និងផលិតករ នឹងបញ្ចេញឲ្យអស់ពីលទ្ធភាព ដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន៕ 

ចង់ជ្រាបថាបទថ្មីរបស់តារាប្រុសរូបនេះ ពីរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ជ័យ សុវ៉ាត
ជ័យ សុវ៉ាត និងសិល្បៈករ
ជ័យ សុវ៉ាត និងសិល្បៈករ
ជ័យ សុវ៉ាត និងសិល្បៈករ
ជ័យ សុវ៉ាត និងសិល្បៈករ
ជ័យ សុវ៉ាត និងសិល្បៈករ
ជ័យ សុវ៉ាត និងសិល្បៈករ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជ័យ សុវ៉ាត