ភ្នំពេញ៖ ក្រោយពីចេញបទចម្រៀង មានចំណងជើងថា “អេម” ពេលនេះ លោក ថេណា តារាចម្រៀង Original ត្រូវអ្នកលេងបណ្តាញសង្គមយ៉ាងច្រើន នាំគ្នាបង្ហាញអារម្មណ៍ខកចិត្ត និងចេញមុខរិះគន់រូបលោក ព្រោះពួកគេ មិនអាចទទួលយកនូវអត្ថន័យរបស់បទចម្រៀងនេះបាន។

យ៉ាងណាមិញ បន្ទាប់ពីមានមហាជនរិះគន់យ៉ាងច្រើនបែបនេះ មិនបង្អង់យូរ លោក ថេណា ក៏បានចេញមុខនិយាយពាក្យសុំទោសទៅកាន់មហាជន ក៏ដូចជាបកស្រាយភ្លាមៗ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “សុំទោសទៅដល់អ្នកទាំងអស់គ្នាដែលមិនពេញចិត្តនូវចម្រៀងមួយបទនេះ ខ្ញុំដឹងថាប៉ារ៉ូលវាខ្លាំងតែចម្រៀងបែបនេះមិនមែនមានតែខ្ញុំទេដែលធ្វើ បងប្អូនមានចម្រៀងបរទេសចម្រៀងខ្មែរថៃនិងប្រទេសច្រើនណាស់ដែល rap ប៉ារ៉ូលបែបនេះខ្លាំងជាងខ្ញុំផង សិល្បៈនៃការ rap វាតែងតែមានពាក្យធ្ងន់ខ្លះហើយបងប្អូន ហើយខ្ញុំក៏បានដាក់ logo ដែលខ្ញុំគូរង្វង់សហ្នឹងហើយដាក់ថា ១៨+ ទៀត ហើយខ្ញុំគ្រាន់តែជាអ្នកធ្វើភ្លេងតាម internet តែប៉ុណ្ណោះ មិនមែនអ្នកចម្រៀងផ្លូវការឯណាហើយបទនេះពួកខ្ញុំធ្វើលេងទុកស្ដាប់ជាមួយមិត្តភ័ក្ដិខ្ញុំតែប៉ុណ្ណោះតែក៏ឃើញ fans របស់ខ្ញុំគាត់ចូលចិត្តក៏បង្ហោះទៅមិនបានលក់លើកទីផ្សារនោះទេ ខ្ញុំដឹងថាទោះនិយាយយ៉ាងមិចក៏នៅតែមានកំហុស ព្រោះមនុស្សមានការគិតខុសគ្នាតែចង់បកស្រាយប្រាប់អ្នកទាំងអស់គ្នាអរគុណបាទ”

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាការបកស្រាយរបស់ តារាចម្រៀងវ័យក្មេងរូបនេះ សម្រាប់មហាជនដែលបានរិះគន់រូបលោក។ ម៉្យាងវិញទៀត លោក ថេណា បានបញ្ជាក់ថា នេះគឺជាសិល្បៈនៃការ Rap ប៉ុណ្ណោះ ទើបលោកប្រើពាក្យធ្ងន់ៗបែបនេះ ហើយរូបលោក ក៏បានដាក់សញ្ញាសម្គាល់ថាបទនេះ អាចស្តាប់ត្រឹមអាយុប៉ុន្មានរួចហើយដែរ៕

តើប្រិយមិត្តយល់យ៉ាងណា ចំពោះការបកស្រាយនេះ? 

ថេណា
ថេណា
ថេណា
ការបកស្រាយរបស់ ថេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា