ថៃ៖ តារាសម្តែងប្រុស Alex Rendell មិនត្រឹមតែជាតារាដែលមានឈ្មោះល្បីនៅក្នុងវិស័យសិល្បៈតែប៉ុណ្ណោះទេ តែលោកថែមទាំងជាតារាប្រុសដែលល្បីឈ្មោះខាងជួយសង្គម ជាពិសេសទាក់ទង និងការថែរក្សាធម្មជាតិទៀតផង។

គួររំលឹកផងដែរថា តារាប្រុសរូបនេះធ្លាប់ជាអតីតសង្សារតារាសម្តែងស្រី Toey Jarinporn។ ក្រោយពេលមានចំណុចមួយចំនួនដែលមិនចុះសម្រុងគ្នា ពួកគេទាំងពីរក៏បានសម្រេចចិត្តចែកផ្លូវគ្នា។ ទោះបីជាមិនមែនជាសង្សារដូចមុនប៉ុន្តែ Alex និង Toey បានរាប់អានគ្នាជាមិត្តភក្តិដ៏ល្អ។

ជាក់ស្តែងកាលពីថ្ងៃកំណើតរបស់ខ្លួន  Alex បានផុសរូបមួយសន្លឹក និង Tag ឲ្យគណនីអ៊ិនស្តារក្រាមរបស់នារីម្នាក់មានឈ្មោះថា «jennyy_jc»។ ដោយឃើញបែបនេះធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យ ថាតើ Alex មានស្នេហាជាថ្មីម្តងទៀតឬក៏យ៉ាងណា?

ថ្មីៗនេះដោយយោងតាមប្រភពព័ត៌មានមួយបានធ្វើការសម្ភាសន៍ ហើយ Alex បាននិយាយរៀបរាប់ពីរឿងនេះយ៉ាងដូច្នោះថា៖

« កំពុងតែទាក់ទងគ្នា តាមពិតទៅគ្មានការបើកបង្ហាញ ឬការលាក់បាំងអ្វីនោះទេ តែពេលខ្លះយើងត្រូវផ្តល់កិត្តិយសឲ្យគាត់ ខ្ញុំជឿថាគ្មានអ្នកណាចង់រស់នៅក្នុងអាថ៌កំបាំងនោះទេ»។ 

ក្រោយពីបានស្តាប់ការនិយាយការពិតត្រង់ៗរបស់ Alex រួចមកធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាសរសើរ និងជូនពរឲ្យស្នេហារបស់ពួកគេកាន់តែផ្អែមល្ហែមនិងរលូនទៅមុខ៕ 

រូបផុសក្នុងInstagram
Alex Rendell
Alex Rendell
សង្សារ Alex Rendell
សង្សារ Alex Rendell

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]