ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាងចនច័ន្ទ លក្ខិណា បច្ចុប្បន្ននេះនាងមានកូនស្រីម្នាក់ ដែលមានរូបសម្រស់សោភាតាំងតែពីក្មេង មានដុងសិល្បៈមិនចាញ់ម្តាយ ស្របពេលដែលកូនស្រីតារារូបនេះ មានវ័យទើបតែ១២ឆ្នាំប៉ុណ្ណោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនាពេលថ្មីៗនេះ តារាសម្តែងពោរពេញដោយសមត្ថភាពរូបនេះ បានបង្ហាញវីដេអូដ៏ខ្លី ដែលបង្កប់ជាមួយនឹងអត្ថន័យយ៉ាងជ្រាលជ្រៅខ្លាំង ខណៈពេលដែលនាងនៅក្នុងកម្មវិធីមួយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

ជាមួយគ្នានេះដែរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានធ្វើការសួរនាំពីកូនស្រីរបស់នាងប៉ុន្មានម៉ាត់ ធ្វើឲ្យតារាស្រីរូបនេះមានចិត្តរំភើបយ៉ាងខ្លាំង ដោយក្នុងនោះនាងក៏បានបង្ហាញអារម្មណ៍ នៅលើបណ្តាញសង្គមយ៉ាងដូច្នោះថា៖

«ពិតជាមហារំភើប និង មហាកិត្តិយសជាទីបំផុត ដែល សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជសវនីយ៍ សួរពីកូនស្រីរបស់ខ្ញុំម្ចាស់នាងខ្ញុំ។ ខ្ញុំម្ចាស់នាងខ្ញុំរំភើបរកពាក្យថ្លែងមិនរួច ព្រោះតែសម្តេចម៉ែមានព្រះបញ្ញាញាណចងចាំកូនចនច័ន្ទ និង កូនស្រីច្បាស់ណាស់ ។កូនស្រីម្តាយ កូនពិតជាមានកិត្តិយសខ្លាំងណាស់»៕

សូមទស្សនវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ចនច័ន្ទ លក្ខិណា និងកូនស្រី
ចនច័ន្ទ លក្ខិណា
ព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ
ព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា