បារាំង៖ កីឡាករវ័យក្មេង Kylian Mbappe បានបន្តបរិច្ចាគទឹកប្រាក់ចំនួន ២៧,០០០ផោនសម្រាប់មូលនិធិស្វែងរកលោក David Ibbotson ដែលជាអ្នកបើកយន្តហោះ ផ្ទុកកីឡាករ Sala ដែលរកឃើញនៅបាតសមុទ្រកន្លងទៅ។

លោក Ibbotson មានទីកន្លែងកំណើតនៅតំបន់ Lincolnshire ជាអាកាសយានិកដែលកីឡាករ Sala បានរួមដំណើរជាមួយអំឡុងការហោះហើរត្រឡប់មកពីបារាំងវិញ ហើយបានបាត់ខ្លួនកាលពីថ្ងៃទី ២១ មករា កន្លងទៅ។

កីឡាករ Kylian Mbappe

គួរឱ្យដឹងថា សាកសពកីឡាករ Emiliano Sala ត្រូវក្រុមរុករកប្រទះឃើញកាលពីប៉ុន្មានថ្ងៃមុន តែមិនទាន់មានតម្រុយណាមួយពីលោក Daivd Ibbotson នៅឡើយ។ មូលនិធិស្វែងរកអាកាសយានិករូបនេះបានបង្កើតឡើង ហើយក៏មានការបរិច្ចាគជាបន្តបន្ទាប់ផងដែរ។ បើគិតមកទល់ពេលនេះ មូលធិនិប្រមូលទឹកប្រាក់សរុបបានចំនួន ១៣០,០០០ផោនហើយ ខណៈដែលគោលដៅនៃមូលធិនិនេះកំណត់ចំនួន ៣០០,០០០ផោនដើម្បីដំណើរការប្រតិបត្តិការនេះបន្តទៀត។

ក្រុមគ្រួសាររបស់លោក David Ibbotson បានសរសេរថា៖ “ពួកយើងកំពុងត្រៀមចិត្តទទួលយកសោកនាដកម្ម នៃការបាត់បង់មនុស្សដ៏អស្ចារ្យ ២រូប ហើយគ្រួសារយើងពិតជាមិនអាចទុកគាត់ (David Ibbotson) ចោលឱ្យនៅឯកាបែបនេះឡើយ ពួកយើងចង់បានគាត់ត្រឡប់មកវិញ យ៉ាងហោចណាស់ក៏យើងអាចឱ្យគាត់សម្រាកបានស្រួលបន្តិចដែរ”៕

យន្តហោះដែលធ្លាក់នៅបាតសមុទ្រ
លោក David Ibbotson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]