ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ នៅ សូនីតា អ្នកគាំទ្រសង្កេតឃើញថា នាងនិងគូស្នេហ៍ កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះដែរ អ្នកនាង នៅ សូនីតា បានបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍របស់ខ្លួនទៀតហើយ ដោយរូបនាងបានរៀបចំ Surprise ខួបកំណើតឲ្យគូស្នេហ៍ ដោយមានការរៀបចំយ៉ាងរៀបរយ។

ក្នុងនោះដែរ ផ្អែកលើសារដែលអ្នកនាង នៅ សូនីតា បានបង្ហោះអមជាមួយរូបថតជាច្រើនសន្លឹក បានឲ្យដឹងបន្ថែមថា៖ “អរគុណបងប្អូនមិត្តភក្តិ ដែលបានសហការណ៍ថា surprise តែម្ចាស់ដឹងមុន អត់ដដែល។ចង់ប្រាប់ថាស្រលាញ់បងប្អូនដែលទទួលការរាប់អាន យ៉ាងស្និទ្ធស្នាល និងរីករាយបំផុត អរគុណដល់ចុងភៅដ៏ចំណាន និងបងជ្រូក សម្រាប់ម្ហូបបែបបស្ចឹមប្រទេសដ៏ឈ្ងុយឆ្ងាញ់ hbd to u ពូ”

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា អ្នកនាង នៅ សូនីតា បានរៀបចំ Surprise ខួបកំណើតឲ្យគូស្នេហ៍របស់ខ្លួនយ៉ាងរៀបរយ ក៏ប៉ុន្តែបែរជា Surprise មិនបានសម្រេចទៅវិញ។ ម៉្យាងវិញទៀត ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ បានធ្វើឲ្យគ្រប់គ្នា ដែលជាអ្នកគាំទ្រឃើញហើយ លួចច្រណែនមិនតិចនាក់នោះទេ៕

នៅ សូនីតា និងគូស្នេហ៍
នៅ សូនីតា និងគូស្នេហ៍
នៅ សូនីតា និងគូស្នេហ៍
នៅ សូនីតា និងគូស្នេហ៍
នៅ សូនីតា និងគូស្នេហ៍
នៅ សូនីតា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា