ថៃ៖ ជារឿងគួរភ្ញាក់ផ្អើលខ្លាំងមែនទែន ចំពោះព័ត៌មានមួយនេះ ដោយសារកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីខាងតួកាច កញ្ញា Mai Sukhontrava បានឆ្លើយតបនឹងអ្នកសារព័ត៌មាន នូវសំណួរមួយចំនួនដែលទាក់ទងនឹងទំនាក់ទំនងនាង ក៏ដូចជាការរៀបអាពាហ៍ពិពាហ៍ផងដែរ ។

កាលពីពេលថ្មីៗនេះដែរ តារាស្រីរូបស្អាត កញ្ញា Mai Sukhontrava បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ បន្ទាប់ពីនាងបានប្រកាសរឿងរៀបការជាមួយមិត្តប្រុសរូបសង្ហា លោក Dj Ton យ៉ាងឆាប់រហ័សយ៉ាងដូច្នេះ។

ដោយពិធីរៀបអាពាហ៍ពិពាហ៍មួយនេះ ត្រូវបាន កញ្ញា Mai Sukhontrava និងគូស្នេហ៍នាង បានជ្រើសរើសយកថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ ២០១៩ ខាងមុខនេះ គឺជាថ្ងៃពិសេសរបស់ពួកគេ។ ក្នុងនោះនឹងរួមមានការធ្វើពិធីភ្ជាប់ពាក្យ និងពិធីរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីព្រមៗគ្នាក្នុងថ្ងៃតែមួយតែម្តង។

ហើយរីឯសម្រាប់ការចំណាយនៅក្នុងពិធីមង្គលការរបស់គូស្នេហ៍តារាមួយគូនេះដែរ ក៏ត្រូវបានអ្នកទាំងពីរបញ្ជាក់ប្រាប់ថា នឹងគ្រោងចំណាយដល់ទៅ១០លានបាតឯណោះ សម្រាប់ត្រៀមរៀបចំពិធីទាំងមូលនេះផងដែរ៕ 

Mai Sukhontrava
Mai Sukhontrava និង​ Dj Ton
Mai Sukhontrava និង​ Dj Ton
Mai Sukhontrava និង​ Dj Ton
Mai Sukhontrava និង​ Dj Ton
Mai Sukhontrava និង​ Dj Ton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]