បរទេស៖ នេះជាកាណូតស៊េរីថ្មីរាងដូចកូនកណ្តុរ មានឈ្មោះផ្លូវការថា The Royal Version 001 ផលិតដោយក្រុមហ៊ុនផលិតនាវារបស់អ៊ីតាលីមួយឈ្មោះ Jet Capsule។ កាណូតនេះមានប្រវែង៨ម៉ែត្រ ផ្ទុកអ្នកដំណើរបានចន្លោះពី ៨ ទៅ ១២នាក់ រួមទាំងអ្នកបើក។

កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001

កាណូត The Royal Version 001  មានតម្លៃ  ២៥ម៉ឺនដុល្លារ  បំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើន។  ផ្ទៃខាងក្នុងត្រូវបានគេភ្ជាប់មកជាមួយដំបូលឃាំងជិតនៅផ្នែកខាងលើ និង កញ្ចក់ការពារគ្រាប់ព័ទ្ធជុំវិញ។  នៅផ្ទៃខាងក្រោយមានបំពាក់បន្ទប់ទឹក និងបន្ទប់ហូបអាហារតូចមួយ។ គេក៏អាចច្នៃបន្ទប់ហូបអាហារទៅជាបារបានផងដែរ។

កាណូតកូនកណ្តុរនេះត្រូវបានគេចំណាយពេល ៦ខែដើម្បីសាងសង់ និងបំពាក់ម៉ាស៊ីនមេប្រភេទ Yangmar diesel engines  អាចរត់បានល្បឿន ១១២,៦គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមប្រសាសន៍របស់លោក Lazzarini បាននិយាយថា “ខ្ញុំចង់បង្កើតកាណូតមួយបើទោះបីជាមិនសូវធំ  តែអាចទាក់ភ្នែកជាមួយរចនាបទប្លែកពីគេ។ នៅពេលដែលយើងយកកាណូត The Royal Veresion 001 នេះទៅជិះលើឆ្នេរ ខ្ញុំជឿថាមនុស្សជាច្រើននឹងឡើងលើដំបូលវាដើម្បីថតរូប”៕

មានរូបភាពនិងវីដេអូនៅខាងក្រោម៖

កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001
កាណូតកូនកណ្តុរ The Royal Version 001

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]