ភ្នំពេញ៖ បច្ចុប្បន្ននេះគ្រួសារស្ទើរតែទាំងអស់ សុទ្ធតែត្រូវការការរស់នៅប្រកបដោយផាសុកភាព និងមានភាពងាយស្រួល។ ដោយមើលឃើញនូវតម្រូវការដ៏ចាំបាច់បែបនេះទើបក្រុមហ៊ុន សាមសុង បានបង្ហាញ និងធ្វើការផ្តល់ជូននូវម៉ាស៊ីនត្រជាក់ម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST របស់ខ្លួនដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន។ 

ម៉ាស៊ីនត្រជាក់សាមសុង S-Inverter Plus

គួរបញ្ជាក់ផងដែរថា ម៉ូឌែលស៊េរីថ្មីចុងក្រោយនេះគឺត្រូវបានផលិតឡើងដោយបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗដូចជា Digital 8-Pole Virus Doctor និង R32 ជាមួយគ្នាតែម្តង។ បច្ចេកវិទ្យាទាំងអស់នេះគឺពិតជាមានសារៈសំខាន់បំផុតក្នុងការធ្វើឱ្យបែបផែននៃការរស់នៅរបស់លោកអ្នកប្រកបដោយសុខមាលភាព និងមានភាពងាយស្រួលបំផុត។ តើបច្ចេកវិទ្យាទំាងអស់នេះមានមុខងារអ្វីខ្លះ និងមានអត្ថប្រយោជន៍អស្ចារ្យប៉ុណ្ណា?

- Digital Inverter 8-Pole ៖ ជួយសន្សំសំចៃអគ្គិសនីរហូតដល់ ៦៨% បើធៀបជាមួយនឹងម៉ាស៊ីនត្រជាក់ធម្មតា។ ហើយអ្វីដែលពិសេសសម្រាប់បច្ចេកវិទ្យាមួយនេះគឺមិនមានសម្លេងរំខាន និងប្រើប្រាស់បានយូរអង្វែងផងដែរ។

បច្ចេកវិទ្យា Digital Inverter 8-Pole
ម៉ាស៊ីនត្រជាក់សាមសុង S-Inverter Plus

- Virus Doctor ៖ ជួយច្រោះយកធូលីដី មេរោគចម្លង និងបាក់តេរី ដែលមានក្នុងខ្យល់ ក្នុងបន្ទប់ ឬគេហដ្ឋានដែលអាចបង្កអាឡែហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាពរហូតដល់ ៩៩% នេះបើយោងទៅលើឧបករណ៍ SPI (Samsung Plasma Icon) ដែលត្រូវបានធ្វើតេស្តដោយជោគជ័យនៅមជ្ឈមណ្ឌល Kitasato Environmental Science Center នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យ Chungnam National University នៃប្រទេសកូរ៉េ។

- ប្រព័ន្ធហ្គាសR32 ៖ នេះគឺជាប្រព័ន្ធដ៏ពិសេសបំផុតក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ហើយគ្រប់ពេលដែលលោកអ្នកបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការគឺវាពិតជាមានសុវត្ថិភាពដល់បរិស្ថាន និងផែនដី ។

Gas System និង Virus Doctor

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus (AR10NYSHBWKNST AR13NYSHBWKNST) សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកក៏អាចធ្វើការទំនាក់ទំនងមកកាន់លេខ 1800 203 232 បាន៕

ម៉ាស៊ីនត្រជាក់សាមសុង S-Inverter Plus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]