ថៃ៖ ប្រិយមិត្តអ្នកគាំទ្រតារាសម្ដែងថៃ កញ្ញា Chompoo Konbai ប្រាកដជាបានជ្រាបច្បាស់ណាថា នៅសល់តែជាង១ខែទៀតតែប៉ុណ្ណោះ ពោលនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ តារាស្រី Chompooនឹងត្រូវចូលរោងការ ជាមួយគូស្នេហ៍រូបសង្ហារបស់នាងហើយផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ កាលពីយប់មិញនេះដែរ គឺតារាសម្តែងស្រី កញ្ញា Chompoo Konbai ត្រូវបានមិត្តសម្លាញ់របស់ខ្លួនជាច្រើននាក់ បានធ្វើការ Surprise ពិធីជប់លៀងលាភាពនៅលីវឲ្យមួយចាស់ដៃ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្រោមបរិយាកាសពោរពេញទៅដោយស្នាមញញឹម និងភាពរីករាយជាខ្លាំងផងដែរ។

យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះ នៅក្នុងពិធីមួយនេះដែរ គឺត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញ ប៉ុន្តែបានធ្វើឲ្យតារាសម្តែងស្រីរូបនេះ រំភើបចិត្តស្ទើរហោះ ដល់ថា្នក់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះមិននឹកស្មានថាមិត្តសម្លាញ់របស់នាង នឹងរៀបចំធ្វើពិធីនេះឲ្យខ្លួនយ៉ាងភ្ញាក់ផ្អើល បែបនេះទាល់សោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Chompoo
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Chompoo
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Chompoo
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Chompoo
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Chompoo
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Chompoo
ទិដ្ឋភាពជប់លៀងលាភាពនៅលីវ Chompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]