ភ្នំពេញ៖ រាត្រីថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះ ក្រុមហ៊ុន HGB Group Co.,LTD បានធ្វើពិធីសម្ពោធអគារតាំងបង្ហាញរថយន្តដ៏អស្ចារ្យរបស់ Volvo ដែលជាផលិតផលរបសប្រទេសស៊ុយអ៊ែត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសសម្ពោធអគារតាំងបង្ហាញដ៏អស្ចារ្យនេះក្រុមហ៊ុន Volvo បានផ្ដល់ជូនពិសេសបញ្ចុះតម្លៃរហូតដល់ ២០ ០០០ ដុល្លារ។

ហើយអ្វីដែលកាន់តែអស្ចារ្យនៅក្នុងកម្មវិធីសម្ពោធនេះដែរ អតិថិជនក៏ទទួលបាននូវការផ្ដល់អត្រាការប្រាក់ ០% សម្រាប់ឆ្នាំទីមួយ ដែលជូនជាពិសេសទៅកាន់អតិថិជនត្រឹមតែ ១០ នាក់ដំបូងតែប៉ុណ្ណោះ។

Volvo ផ្ដល់អត្រាការប្រាក់ ០%

Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក ដែលជាក្រុមហ៊ុនឈានមុខគេ ហើយជាប់ចំណាត់ថ្នាក់ល្អជាងគេទៅលើប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាយានយន្ត។ Volvo Cars ជាផលិតផលរបស់ប្រទេសស៊ុយអ៊ែតមានមោទនភាពក្នុងការប្រកាសសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្ត ក្នុងប្រទេសកម្ពុជា ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

Volvo Cars ត្រូវបាននាំចូលនិងចែកចាយដោយ ក្រុមហ៊ុន HGB Group Co.,LTD ដែលជាក្រុមហ៊ុនឈានមុខគេក្នុងនាំចូលនូវរថយន្តផ្តាច់មុខ និងសេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ម៉ូដែលរថយន្ត Volvo ដែលនាំចូលដោយក្រុមហ៊ុន HGB Group Co.,LTD មានដូចជារថយន្ត Volvo ម៉ូដែល XC60 ជារថយន្តទំនើបដែលមានសុវត្ថិភាពបំផុត ដែលមិនធ្លាប់មានពីមុនមក និងជាម៉ូដែលលក់ដាច់បំផុតនៅទូទាំងពិភពលោក ព្រមទាំងបានទទួលរង្វាន់ «រថយន្តពិភពលោកប្រចាំឆ្នាំ២០១៨»

រថយន្ត Volvo ម៉ូដែល XC40 ស៊េរីថ្មីជាប្រភេទរថយន្ត SUV ត្រូវបានគេដាក់ឈ្មោះថា «រថយន្តអឺរ៉ុបនៃឆ្នាំ ២០១៨»

រថយន្ត Volvo ម៉ូដែល XC90 ផងដែរ បានទទួលពានរង្វាន់ «រថយន្តប្រភេទ SUV ដ៏ប្រណីតបំផុតប្រចាំសតវត្សរ៍» និងបានទទួលពានរង្វាន់ជាច្រើនទៀតដូចជា «Best Midsize Premium SUV» និង «EURO NCAP»។ ជាមួយគ្នាផងដែរ រថយន្ត Volvo ម៉ូដែល S90 គឺជារថយន្តប្រភេទ Sedan ដ៏ប្រណីតបំផុត ដែលគ្មានរថយន្តដទៃដូច ហើយនឹងនាំមកនូវសក្តានុពលដ៏ធំធេងនៅលើទីផ្សារកម្ពុជា។

ម៉ូដែលរថយន្ត Volvo

ដោយយោងតាមប្រសាសន៍របស់លោក Herfried Hasenoehrl នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HGB Group បានឱ្យដឹងថា៖

«នេះគឺជាជំហានដំបូងនៃបេសកកម្មបង្កើតឡើងដោយក្តីស្រលាញ់ ដើម្បីជាកេរ្តិ៍តំណែលរបស់ពួកយើង។ យើងមានសេចក្ដីសោមនស្សរីករាយ ដែលក្រុមហ៊ុន HGB Group ទទួលបានទំនុកចិត្ត និងបានក្លាយជាអ្នកតំណាងផ្ដាច់មុខរបស់រថយន្ត Volvo ហើយយើងនឹងធ្វើឲ្យម៉ាករថយន្តមួយនេះកាន់តែមានតម្លៃ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដោយមានការណែនាំពីក្រុមហ៊ុន Volvo ហើយនឹងការប្តេជ្ញាចិត្តពីបុគ្គលិករបស់ក្រុមហ៊ុន HGB Group ក្នុងការបំពេញភារកិច្ចនេះ គឺដើម្បីនាំមកនូវការប្តេជ្ញាខ្ពស់ជាងមុនទាក់ទងទៅនឹងបទពិសោធន៍រថយន្ត ការរចនាបែប Scandinavian ព្រមទាំងសេវាថែទាំអតិថិជន»។

ហើយលោកបានបន្តទៀតថា៖

«ប្រទេសកម្ពុជា បានផ្តល់នូវកំណើនដែលមាននិរន្តរ៍ភាព និងស្ថិរភាពនយោបាយ។ សហគ្រិនដែលជោគជ័យ និងម្ចាស់អាជីវកម្មបានកំពុងតែធ្វើឱ្យប្រ៊េនរបស់ពួកគេលេចធ្លោនៅក្នុងសហគមន៍អាជីវកម្ម។ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលទេ ដែលអតិថិជននៅកម្ពុជាព្រមទទួលយកផលិតផលដែលមានគុណភាពដូចជារថយន្ត Volvo។សម្រាប់ពេលនេះ យើងកំពុងទន្ទឹងរង់ចាំអតិថិជន ដែលនឹងក្លាយជាម្ចាស់រថយន្ត Volvo ដ៏ប្រណិតរបស់យើងខ្ញុំ នៅក្នុងអគារតាំងបង្ហាញនេះ ជាមួយនឹងកន្លែងផ្ដល់សេវាកម្មបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងរង់ចាំទទួលស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់យ៉ាងកក់ក្តៅ។ ដោយម៉ូដែលទាំងឡាយត្រូវបានកំណត់ជាពិសេសសម្រាប់ទីផ្សារកម្ពុជា ហើយម៉ូដែលទាំងនោះក៏មានវត្តមាននៅក្នុងទីផ្សាររួចហើយដែរ ដូច្នេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ និងមានភាពប៉ិនប្រសប់នៃរថយន្តដែលស័ក្ដិសមសម្រាប់លោកអ្នក»។ 

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងផ្នែកសេវាបំរើអតិថិជនតាមទូរស័ព្ទលេខ: ០៩៥ ៦៦៦ ៣៧៩ / ០៩៥ ៦៦៦ ០៥៤ / ០២៤ ៩០០ ០០០ ។
Facebook Link:https://www.facebook.com/VolvoCarsKH/ ៕

ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ Volvo
ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ Volvo
ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ Volvo
ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ Volvo
ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ Volvo
ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ Volvo
អគារតាំងបង្ហាញរថយន្តរបស់ Volvo
អគារតាំងបង្ហាញរថយន្តរបស់ Volvo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]