អ៊ីតាលី៖ កីឡាករវ័យ ៣៤ ឆ្នាំ Cristiano Ronaldo ហាក់ដូចជានៅតែបង្ហាញទម្រង់កម្រិតកំពូលដ៏អស្ចារ្យដដែល ក្រោយពីបន្តស៊ុតគ្រាប់បាល់ជាបន្តបន្ទាប់សម្រាប់ក្លិបថ្មីរបស់លោក។ 

ក្លិប Juventus បានបន្តកំណត់ត្រាមិនទាន់ចាញ់ក្នុងលីគដដែល ក្រោយឈ្នះក្លិប Sassuolo ៣-០ កាលពីម្សិលមិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Cristiano Ronaldo នៅតែបន្តរកគ្រាប់បាល់បានសម្រេច ដែលជាគ្រាប់បាល់ទី ២០របស់ខ្លួន សម្រាប់ក្លិប Juventus។ ការរកគ្រាប់បាល់សម្រេចមិនឈប់ឈរនេះ ហាក់បីដូចជាសញ្ញាថា Ronaldo មិនទាន់មានការថមថយនៅឡើយទេ ក្នុងការបន្តគ្រងឈ្មោះជាកំពូលកីឡាករមួយរូប។

Cristiano Ronaldo
Cristiano Ronaldo

គួររម្លឹកឡើងវិញថា Ronaldo បានផ្លាស់មកចូលរួមជាមួយ Juventus កាលពីដើមរដូវកាល ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ។ ទោះវ័យ ៣៤ឆ្នាំក៏ដោយ សម្រាប់លោក Allegri ដែលជាគ្រូបង្វឹករបស់ Juventus ផ្ទាល់យល់ឃើញថា Ronaldo នៅតែខ្លាំង ហើយមិនទាន់បង្ហាញសញ្ញាណណាមួយពីការខ្សោយ ឬធ្លាក់ទម្រង់លេងនៅឡើយទេ។ 

គួរឱ្យដឹងថា ក្នុងចំណោមគ្រាប់បាល់ទាំង ២០គ្រាប់របស់ Ronaldo នៅរដូវកាលនេះ មាន ១៨គ្រាប់ដែលកើតឡើងនៅក្នុង Serie A ដែលនាំឱ្យកីឡាកររូបនេះ កំពុងស្ថិតនៅកំពូលតារាង Top Scorer ជាបណ្តោះអាសន្នសម្រាប់លីគកំពូលរបស់អ៊ីតាលី៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]