ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀង Original លោក ថេណា បានបញ្ចេញបទថ្មីរបស់ខ្លួន ច្រៀងរួមជាមួយលោក YT មានចំណងជើងថា “អេម” ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់លោកខកបំណងនោះទេ។

យ៉ាងណាមិញ សម្រាប់បទថ្មីរបស់ ថេណា មួយបទនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់លោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាអត្ថន័យនៃបទចម្រៀង ពិតជាប្លែកជាងបទរបស់លោកមុនៗឆ្ងាយមែនទែន ដល់ថ្នាក់បទនេះ ដាក់អក្ស ១៨+ ជាសម្គាល់ មិនឲ្យក្មេងៗក្រោយអាយុ១៨ឆ្នាំស្តាប់ថែមទៀតផង។

ទោះជាយ៉ាងណាក្តី ក្រោយពីបានស្តាប់បទថ្មី របស់ ថេណា ហើយ អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិយ៉ាងច្រើនថា បទចម្រៀងនេះនៅពេលដែលស្តាប់ហើយ ធ្វើឲ្យពួកគេចង់ក្តៅខ្លួនម្តងៗ ឯចំណែកអ្នកខ្លះទៀតស្ទើរតែឈាមច្រមុះទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ តោះទៅស្តាប់បទថ្មីរបស់ថេណាទាំងអស់គ្នា៖

ថេណា
ថេណា
ថេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា