ចិន៖ ក្មេងស្រីម្នាក់បានធ្លាក់ចូលកន្លែងចិញ្ចឹមសត្វខ្លាឃ្មុំផេនដាមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនជាច្រើននៅទីនោះ។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅក្នុងទីក្រុងចេងទូ ខេត្តស៊ីឈួន ប្រទេសចិន។

យោងតាមវីដេអូដែលថតដោយអ្នកនៅទីនោះ ក្មេងស្រីអាយុ ៣ឆ្នាំ ពាក់អាវខាងក្រៅពណ៌ក្រហម បានធ្លាក់ចូលក្នុងកន្លែងចិញ្ចឹមសត្វខ្លាឃ្មុំផេនដា ហើយនាងមានការភ័យខ្លាចជាខ្លាំង។ កូនខ្លាឃ្មុំផេនដា ៣ក្បាលបានដើរសំដៅរកនាង តែសំណាងល្អបានប៉ូលិសម្នាក់ជួយនាងទាន់ពេលវេលា។

គួរឱ្យដឹងផងដែរ សត្វខ្លាឃ្មុំផេនដាក៏អាចវាយប្រហារ និងបង្ករបួសស្នាមដល់មនុស្សបានដែរ។

យ៉ាងណាមិញ ក្មេងស្រីម្នាក់នេះមិនមានរបួសស្នាមអ្វីនោះទេ ហើយចំពោះមូលហេតុដែលនាងធ្លាក់ចុះ គឺយើងពុំទាន់ដឹងច្បាស់នោះទេ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]