ភ្នំពេញ៖ ជាការពិតណាស់ ថ្មីៗនេះយើងសង្កេតឃើញនៅលើបណ្តាញសង្គមរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព និងតារានិយមលេងហ្វេកបុកល្បីៗជាច្រើនរូបបានបង្ហោះរូបភាពបែបគំនូរមួយសន្លឹក ដោយមានបុរសម្នាក់កាន់កាមេរ៉ាថតរូប និងមានអក្សរសរសេរនៅខាងក្រោមថា «អ្នកជំនាញថតរូបពេលយប់?» បានទទួលការ Like Comment និង Share បន្តគ្នា។ 

អ្នកជំនាញថតរូបពេលយប់?

តើលោកអ្នកមានចម្ងល់ដូចយើងខ្ញុំឬអត់? ហេតុអ្វីបានជានៅលើ Account Facebook ឬ Page Official របស់ពួកគាត់បង្ហោះរូបនេះ? ដែលនៅក្នុងនោះរួមមានគណនីហ្វេ៊សបុករបស់លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឆឹម សក្កដា កញ្ញា ហ៊ិន ច័ន្ទនីរត្ន័ លោក ជា សុវណ្ណារិទ្ធ អ្នកនាង សុខ សោម៉ាវតី្ត អ្នកនាង នាង សុវ៉ាតនា ហៅ DJ Nana លោក ហៃ ប៉ាវហុង កញ្ញា ស៊ីន យូប៊ីន និងកញ្ញ សាឡាត់ ស្រីឡាង ជាដើម ដែលសុទ្ធសឹងតែជាតារាសម្តែង និងជាពិធីករ-ពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំនៅប្រទេសកម្ពុជាផងដែរ។ 

ប្រសិនបើលោកអ្នកក្រឡេកមើលរូបភាពមួយសន្លឹក ដែលពួកគាត់បានបង្ហោះតំណាលៗគ្នានោះ តើរូបនេះមានន័យដូម្តេច? តើរូបនេះចង់សំដៅទៅលើអ្វីទៅ ? តើលោកអ្នកមានការងឿងឆ្ងល់ដូចយើងខ្ញុំទេ ថាតើមានមូលហេតុអ្វីខ្លះបានជាពួកគាត់ទាំងអស់គ្នាបង្ហោះរូបនេះដូចៗគ្នាយ៉ាងដូច្នេះ ? តិចលោពួកគាត់ចូលរួមប្រកួតថតរូបទាំងអស់គ្នាទៅ ហើយតើអ្នកណាខ្លះចាប់អារម្មណ៍នឹងការបង្ហោះរូបភាពរបស់ពួកគាត់ ដែលជា Idol របស់លោកអ្នក? មានបានសាកសួរគាត់ឬនៅ? អ្នកណាខ្លះអាចទាយដឹងពីអត្ថន័យរូបភាព ដែលពួកគាត់បានបង្ហោះនោះ ? ពិតជាចង់ដឹងខ្លាំងណាស់ អ៊ីចឹងចាំមើលសកម្មភាពពួកគាត់ជាបន្តទៅទៀត ៕

ហ្វេសប៊ុក កែវ សុខផេង
ហ្វេសប៊ុក សុខ សោម៉ាវត្តូី
ហ្វេសប៊ុក សាឡាត់ ស្រីឡាង
ហ្វេសប៊ុក ជា វណ្ណារិទ្ធ
ហ្វេសប៊ុក ហៃ ប៉ៅហុង
ហ្វេសប៊ុក DJ Nana
ហ្វេសប៊ុក ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]