ថៃ៖ ជឿជាក់ថាមានប្រិយមិត្តច្រើនណាស់ ដែលស្គាល់ Net Idol អ្នកស្រី Sitang Buathong ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តេញទំនាក់ទំនងសង្គម ដោយសារតែរូបសម្រស់ ក៏ដូចជាក្បាច់រាំក្រវីសក់ប្លែកគួរឲ្យចាប់អារម្មណ៍ របស់អ្នកស្រីផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា ទន្ទឹមនឹងកំពុងតែមានសន្ទុះប្រជាប្រិយភាពខ្លាំង គួរឲ្យកត់សម្គាល់នេះផងដែរ ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ អ្នកស្រី Sitang Buathong ហៅយាយ ក្រវីសក់ ក៏បានសម្រេចដឹកដៃស្វាមីខ្លួន ចូលរោងការរួមគ្នាយ៉ាងស្របច្បាប់ ក្រោយពេលគូស្នេហ៍មួយគូនេះ បានទាក់ទង និងរួមរស់នៅជាមួយគ្នាជាង១០ឆ្នាំមកនេះ ដែលធ្វើឲ្យមហាជនអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង។

ហើយរីឯសម្រាប់ពិធីមង្គលការរបស់ Net Idol ដ៏មានប្រជាប្រិយភាពប្រចាំប្រទេសថៃ យាយក្រវីសក់ និងស្វាមីរបស់អ្នកស្រី នាថ្ងៃម្សិលមិញនេះដែរ ក៏ត្រូវបានគេសង្កេតឃើញថាមានការរៀបចំពិធីយ៉ាងអធិកអធមថែមទៀតផង។

ជាមួយគ្នានេះ គេក៏ឃើញថាមានការចូលរួមអបអរសាទរ ពីសំណាក់មហាជន និងអ្នកស្រលាញ់រាប់អានពួកគេទាំងពីរនាក់ បានឆ្លៀតទៅចូលរួម ដោយញ៉ាំងឲ្យកម្មវិធីក្នុងថ្ងៃពិសេសនេះ រឹតតែមានភាពសប្បាយរីករាយខ្លាំងឡើង ថែមមួយកម្រិតទៀតផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពមង្គលការ យាយក្រវីសក់
ទិដ្ឋភាពមង្គលការ យាយក្រវីសក់
ទិដ្ឋភាពមង្គលការ យាយក្រវីសក់
ទិដ្ឋភាពមង្គលការ យាយក្រវីសក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]