ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងសម្លេងស្រទន់ កញ្ញាយូរី ជារៀងរាល់ឆ្នាំតែងតែបង្ហាញនូវបទចម្រៀងថ្មីៗរបស់ខ្លួន ទុកឲ្យមហាជនរាំលេងកម្សាន្តខណៈពេលដែល ពិធីបុណ្យចូលឆ្នាំខ្មែរជិតចូលមកដល់។

រាល់បទចម្រៀងថ្មីៗរបស់តារាស្រីរូបនេះ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស ព្រោះមិនថាភ្លេង អត្ថន័យតែងតែប្លែក ជាពិសេសនោះគឺក្បាច់រាំរបស់នាង បានបញ្ចេញឡើងយ៉ាង គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង។

យ៉ាងណាមិញ បទថ្មីសម្រាប់ឆ្នាំនេះរបស់នាងក៏បានបង្ហាញជាសាធារណៈ ជាមួយនឹងបទថ្មី «អ៊ូមវ៉ាក់អឺ» ដែលក្បាច់រាំយ៉ាងគួរឲ្យទាក់ទាញ ទោះមើលទៅសាមញ្ញបន្តិចយ៉ាងណាក្តី រីឯបទចម្រៀងវិញ ក៏ស្តាប់ហើយគួរឲ្យចង់រាំតាមតែម្តង។

ទន្ទឹមនឹងនេះ បទចម្រៀងថ្មីមួយនេះទើបតែបង្ហាញយ៉ាងណាក្តី ក៏ប៉ុន្តែមានការពេញចិត្តពីបណ្តាអ្នកគាំទ្រជាច្រើន បានចូលទស្សនាជាង១២ម៉ឺនដងឯណោះ។ តាមរយៈ បទចម្រៀងមួយនេះ មហាជននឹងរំពឹងថា មានការគាំទ្រខ្លាំងពីបណ្តាមហាជនជាច្រើននៅក្នុងប្រទេសផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

បទថ្មីរបស់ យូរី
បទថ្មីរបស់ យូរី
បទថ្មីរបស់ យូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី