អង់គ្លេស៖ ការប្រកួតដ៏ជក់ចិត្ត Big Match ប្រចាំសប្តាហ៍រវាងមេឃខៀវ Manchester City ជាមួយតោខៀវ Chelsea បានបញ្ចប់ទៅកាលពីយប់មិញនេះ។ 

ក្រុមរបស់លោក Pep បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយលត់ក្រុមរបស់លោក Sarri ដោយលទ្ធផល ៦-០។ យើងអាចនិយាយបានថា ការប្រកួតយប់មិញជាប្រកួតសំខាន់សម្រាប់ក្រុមទាំង២ ដោយ Man City ត្រូវការឈ្នះដាច់ខាតដើម្បីបន្តក្តីសង្ឃឹមប្រជែងពាន PL ខណៈដែល Chelsea ទាមទារជ័យជម្នះ ដើម្បីត្រឡប់មកតំបន់ Top 4 សាជាថ្មី។ 

គួរឱ្យដឹងថា ៦គ្រាប់របស់ Man City  រកបានដោយខ្សែប្រយុទ្ធ Aguero ៣គ្រាប់ម្នាក់ឯង ខណៈដែល Raheem Sterling រកបាន ២គ្រាប់ និងកីឡាករ Gundogan រកបានមួយគ្រាប់ផងដែរ។

ក្រោយបញ្ចប់ការប្រកួត ចំណាត់ថ្នាក់ក្រុមកំពូលទាំង ៦ នៅអង់គ្លេសមានការផ្លាស់ប្តូរច្រើនគួរឱ្យកត់សម្គាល់។ ក្រុម Man City ឡើងមកឈរកំពូលតារាងបណ្តោះអាសន្ន  មាន ៦៥ពិន្ទុស្មើគ្នាជាមួយ Liverpool ដែលនៅសល់ ១ប្រកួតក្នុងដៃ។ HotSpur ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្លិប Man UTD ឡើងមកកាន់លេខ៤ ខណៈ Arsenal នៅលេខ ៥ និង Chelsea នៅលេខ ៦  មាន ៥០ពិន្ទុស្មើគ្នា៕

កីឡាករក្រុម Manchester City
ការប្រកួតរវាង Manchester United និង Chelsea
កីឡាករក្រុម Hotspur
កីឡាករក្រុម Liverpool
កីឡាករក្រុម Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]