ចំណុចអវិជ្ជមានរបស់មនុស្សស្មោះត្រង់ គឺចង់ឱ្យមនុស្សដែលខ្លួនស្រលាញ់ មានក្ដីសុខ និងមានគ្រប់យ៉ាង ទើបគេចេះតែពន្យារពេលក្នុងការសារភាពថាស្រលាញ់ ឬសម្រេចចិត្តរៀបការ ព្រោះគេចង់ខិតខំធ្វើការ ចង់រកលុយឱ្យបានច្រើន ដើម្បីអនាគត ដើម្បីក្ដីសុខ ពេលគេរៀបការហើយ ហើយគេក៏តែងតែសុំឱ្យមនុស្សដែលគេស្រលាញ់រង់ចាំគេសិន ចាំគេរៀនចប់ ចាំគេមានការងារធ្វើល្អ មានប្រាក់ខែច្រើន ចាំគេមានលុយ មានឡាន មានផ្ទះ តែគេភ្លេចគិតថា មនុស្សដែលស្រលាញ់គេពិត គឺសុខចិត្តលំបាក និងតស៊ូជាមួយគេ មិនមែនរង់ចាំស្ងៀមៗ ទាំងគ្មានភាពប្រាកដប្រជានោះឡើយ។

រូបភាពតំណាង

កុំចាំដល់មានអ្វីៗគ្រប់យ៉ាងអី ព្រោះមនុស្សស្រីគេមិនខ្លាចនឹងរង់ចាំអ្នកទេ តែគេខ្លាចអ្នកមិនច្បាស់លាស់នឹងគេ។ ជាធម្មតារបស់មនុស្សមួយចំនួនធំ គឺពេលថ្កុំថ្កើងមានបាន គេនឹងប្រែប្រួលប្ដូរផ្លាស់។ នាងខ្លាចថា រង់ចាំអ្នករហូតដល់ចុងក្រោយគឺមានតែខ្យល់។

មនុស្សស្រីដែលស្រលាញ់អ្នកពិត នាងមិនខ្វល់ទេថា អ្នកមានអ្វី ឬគ្មានអ្វី តែសំខាន់ តើអ្នកស្រលាញ់នាងពិតទេ? អ្នកច្បាស់លាស់ជាមួយនាងទេ? អ្នកពិតជាហ៊ានលះបង់ដើម្បីនាងដែរឬទេ?

រូបភាពតំណាង

កុំឱ្យនរណាម្នាក់រង់ចាំអ្នកយូរពេកអី ត្រូវចាំថា ភាពមានបាន និងគ្រប់យ៉ាងបានល្អប្រសើរ បើអ្នកមានដៃគូជីវិតមួយដែលពិតប្រាកដ អាចដើរ អាចរត់ អាចរួមរស់ តស៊ូជាមួយគ្នា មិនមែនជាការខិតខំតែម្ខាង ហើយឱ្យម្ខាងទៀតរង់ចាំនោះឡើយ៕ 

រូបភាពតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]