ថៃ៖ ប្រហែលជាប្រិយមិត្ត បានស្គាល់ពីតារាម៉ូដែលដ៏ល្បីល្បាញ កូនកាត់ថៃ អ៉ឺរ៉ង់ Jessie Vard ហើយក៏ស៊ិចស៊ី មិនណយដែរ ដែលភាគច្រើន នាងតែងតែបញ្ចេញដើមទ្រូងដ៏សែនទ្រលុកទ្រលន់របស់នាង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

អ្វីដែលកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះគឺ តារាស្រីរូបនេះ ធ្លាប់កែសម្ផស្សមិនតិចដង មុនពេលចូលសិល្បៈ បើទោះបីជានាងស្អាតពីធម្មជាតិទៅហើយក្តី។ ក្នុងនោះ នាងហ៊ានទម្លាយនូវរូបថត ពេលកែសម្ផស្ស ដូចជា កែមុខ កែច្រមុះ កែដើមទ្រូង សម្រកភ្លៅ ឲ្យមហាជនបានឃើញ កាលពីថ្មីៗនេះ ព្រោះចង់ឲ្យគ្រប់គ្នាដឹងថា មុខនាងក៏ធ្លាប់កែ ហើយណាមួយ នាងក៏មិនចង់លាក់បាំង រឿងនេះនោះដែរ។

ជាពិសេស នាងក៏បានសរសេរនៅក្នុងហ្វេសប៊ុកថា «តើអ្នកនិយាយអីខ្លះ ពីខ្ញុំ? កុំតឹងតែងពេក រឿងកែសម្ផស្សនេះ ប្រសិនបើវាធ្វើឲ្យជីវិតយើងល្អប្រសើរ ហើយវាក៏គ្មានច្បាប់ណាហាមឃាត់ មិនឲ្យជនជាតិបរទេស កែសម្ផស្សដែរ។ គ្មានអ្នកណាដែលកើតមកស្អាតនោះទេ តែយើងអាចព្យាយាមធ្វើឲ្យស្អាត នៅមុខភ្នែកគេឯងបាន»។ 

យ៉ាងណាមិញ រឿងការទម្លាយកែសម្ផស្សនេះដែរ ក៏បានធ្វើឲ្យមហាជន នាំគ្នាគិតថា នាងស្អាតប៉ុណ្ណឹងទៅហើយ មិនគួរឡើយណា ទៅកែសម្ផស្សនាំតែឈឺសាច់នោះទេ៕

តោះទៅមើលរូបថត ដែលនាងហា៊នទម្លាយពេលកែទាំងអស់គ្នា៖

សម្រស់បច្ចុប្បន្ននាង
សម្រស់បច្ចុប្បន្ននាង
សម្រស់បច្ចុប្បន្ននាង
សម្រស់បច្ចុប្បន្ននាង
សម្រស់បច្ចុប្បន្ននាង
សម្រស់កាលពីមុន
សម្រស់កាលពីមុន
កាលធ្វើច្រមុះ
កាលធ្វើច្រមុះ
ពេលកែមុខ
សម្រកភ្លៅ
កែដើមទ្រូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]