បរទេស៖ កីឡាករ Lionel Messi បានបង្ហោះនៅវីដេអូមួយ បង្ហាញពីបច្ចេកទេសដ៏អស្ចារ្យរបស់ខ្លួន អំឡុងពេលថតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មមួយ។ ក៏មិនខុសគ្នាពីកីឡាករ Salah ដែលទើបតែបង្ហោះវីដេអូមួយលើគណនី Twitter របស់ខ្លួន អំពីឈុតក្រៅឆាក (Behind The Scene) អំឡុងពេលថតពាណិជ្ជកម្មឱ្យក្រុមហ៊ុនដូចគ្នាជាមួយ Messi។

កីឡាករ Mo Salah និង Lionel Messi
Lionel Messi ពេលថតផ្សាយពាណិជ្ជកម្ម

វីដេអូទី ១ យើងសង្កេតឃើញកីឡាករ Salah របស់ Liverpool បានទាត់បាល់បញ្ចូលទៅក្នុងប្រឡោះសំបកកង់ឡានបានយ៉ាងល្អឥតខ្ចោះ បន្ទាប់មករូបគេបានដើរទៅដាក់កំប៉ុងទឹកក្រូចមួយនៅលើសំបកកង់ឡាននោះ និងត្រេះបាល់មកចម្ងាយគួរសម មុននឹងទាត់ដោយមិនងាកមើល ហើយចំទីតាំងកំប៉ុងទឹកក្រូចតែម្តង។

ដោយឡែក វីដេអូមួយផ្សេងទៀតរបស់កំពូលកីឡាករ Lionel Messi បានបង្ហោះក្រោយពីនោះដូចគ្នា។ Messi បានបង្ហាញក្បាច់ពិសេសមួយ ដោយដាក់ដបទឹកក្រូចនៅលើបាល់ មុននឹងស៊ុតបញ្ចូលទៅក្នុងប្រឡោះសំបកកង់ឡានយ៉ាងល្អ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ដបទឹកក្រូចដែលដាក់បញ្ឈរលើបាល់នោះ បានក្រឡាប់ ២-៣ជុំ ហើយធ្លាក់មកនៅបញ្ឈរដូចដើម៕

តោះ! កុំឱ្យខាតពេលវេលាយូរ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖ 

Lionel Messi ពេលថតផ្សាយពាណិជ្ជកម្ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]