ភ្នំពេញ ៖ សាខាបីទីតាំង របស់ហាងលីង ឌឹបេសម៉ាត ដែលលក់មុខទំនិញគ្រប់មុខត្រូវ បានម្ចាស់ទំនិញជាច្រើននាក់ នាំគ្នាមកប្រមូល ទំនិញរបស់ខ្លួន ដឹកយកទៅវិញ ដោយសារ តែម្ចាស់ផ្សារខ្នាតតូចមួយនេះ បានជំពាក់ លុយម្ចាស់ទំនិញហើយគេចវេសនិងប្រមូលយកទំនិញណា ដែលថ្លៃៗគេចខ្លួនទៀតផង ។

ការធ្វើឱ្យភ្ញាក់ផ្អើល ដែលម្ចាស់ទំនិញជា ច្រើននាក់ បានមកប្រមូលទំនិញរបស់ខ្លួន យកទៅវិញបានកើតឡើងនៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅសាខា មួយកន្លែង ដែលមានទីតាំងតាមផ្លូវត្រសក់ ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រី ឯសាខាពីរទីតាំងផ្សេងទៀត ដែលត្រូវជន រងគ្រោះប្រមូលទំនិញយកទៅនោះ រួមមាន ទីតាំងស្ថិតនៅតាមផ្លូវព្រះមុនីវង្ស ទល់មុខ ភោជនីយដ្ឋានតាយតាយ និងមួយកន្លែង ទៀតនៅក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ។

ចៅសង្កាត់បឹងកេងកងទី១ លោកស្រី ប្រាក់ ម៉ាលី និងមេប៉ុស្ដិ៍បឹងកេងកងទី១ លោក គល់ សុផាត បាននិយាយថា រឿងរ៉ាវខាង លើនេះ បានកើតឡើងតាំងពីថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៣មកម្ល៉េះ ប៉ុន្ដែអាជ្ញាធរនិង សមត្ថកិច្ចបានរារាំងនិងទប់ស្កាត់មិនឱ្យមក យកទំនិញបង្កឱ្យមានភាពអនាធិបតេយ្យ ដោយអាជ្ញាធរ ធ្វើការរៀបចំជាមុនសិន ពោលប្រគល់ទំនិញនៅក្នុងផ្សារ តាមវិក្កយ បត្ររបស់ម្ចាស់ទំនិញ ។
បើតាមលោកស្រី ចៅសង្កាត់ ម្ចាស់ផ្សារ ម៉ាត មានឈ្មោះចាន់ សុគន្ធា ភេទស្រី ហើយ ពេលនេះ បានរត់គេចខ្លួនបាត់ ដោយមិនទទួល ខុសត្រូវ ចំពោះការជំពាក់លុយទាំងនោះ ឡើយ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលរត់គេចខ្លួននោះ ម្ចាស់ផ្សារបាននាំយកទៅជាមួយរបស់ថ្លៃៗ ដោយឡែកម្ចាស់ទំនិញបានទៅយកទំនិញ របស់ខ្លួនផ្សេងៗនៅសាខាទាំងបីទីតាំងខាង លើនេះ ៕

 









ដោយ៖ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]