ភ្នំពេញ៖ ដូចដែលប្រិយមិត្តអ្នកអានជ្រាបហើយថា កាលពីជាងពីរឆ្នាំមុន ប្រពន្ធបណ្តូលចិត្តរបស់តារាចម្រៀងសម្លេងធ្ងន់ លោក រិន សាវ៉េត បានទទួលមរណភាព ដោយសារតែជំងឺមហារីកយ៉ាងធ្ងន់ធ្ងរ ហើយដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជនមិនតិចនាក់នោះទេ មានភាពសោកសៅនិងសម្តែងក្តីក្រៀមក្រំចំពោះលោក។

យ៉ាងណាមិញ ក្រោយពីមរណភាពភរិយារបស់តារាចម្រៀងរូបនេះ កន្លងបានជិត២ឆ្នាំ ស្រាប់តែកាលពីម្សិលមិញនេះ លោក រិន សាវ៉េត បានបង្កការភ្ញាក់ផ្អើលដល់សំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយឃើញរូបលោកបង្ហោះសារ អមជាមួយរូបថតនារីម្នាក់ និងកូនប្រុសរបស់ខ្លួនដោយពោលពាក្យថា៖ “កូនពុកអើយ! ប្រកាន់និងខឹងពុកទេ បើសិនជាពុកចង់បានអ្នកម្តាយម្នាក់ មកជួយមើលថែរក្សាកូន? សូមបងប្អូនកុំប្រកាន់ណា”

ទោះជាយ៉ាងណាក្តី ផ្អែកលើសារ និងរូបនារីម្នាក់ដែលលោក រិន សាវ៉េត បង្ហាញមុខឲ្យមហាជនស្គាល់ បានឲ្យដឹងថា លោកកំពុងសុំចិត្តកូនប្រុសជាទីស្រលាញ់ យកភរិយាថ្មី ដើម្បីអាចមកជួយមើលថែរក្សារូបលោក និងកូនប្រុសផងដែរ។

ម៉្យាងវិញទៀត ចំពោះមហាជនវិញ ក្រោយពីឃើញបែបនេះ ពួកគេបានបង្ហាញក្តីរំភើបដែលលោក រិន សាវ៉េត រកបាននារីដែលខ្លួនស្រលាញ់ សម្រាប់មើលថែលោក និងកូនប្រុស ហើយពួកគេក៏បង្ហាញការគាំទ្ររូបលោកយ៉ាងច្រើនកុះករ នូវអ្វីដែលលោកចង់ធ្វើផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រិន សាវ៉េត
រិន សាវ៉េត
រិន សាវ៉េត និងកូនប្រុស
រិន សាវ៉េត និងអនាគតភរិយា
រិន សាវ៉េត និងអនាគតភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត