កូរ៉េខាងត្បូង ៖ មុននេះបន្តិច ខណៈពេលដែលក្រុមចម្រៀង BTS កំពុងស្ថិតនៅឯ សហរដ្ឋអាមេរិក V តារាប្រុសល្បីឈ្មោះប្រចាំក្រុម ស្រាប់តែបង្ហោះវីដេអូមួយ នៅក្នុង fancafe បណ្ដាញសង្គមដ៏ល្បីរបស់កូរ៉េ ដោយលោកបានបង្ហើរសំនៀង យ៉ាងពីរោះរណ្តំ ធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តយ៉ាងខ្លាំង។

V បានបង្ហោះវីដេអូនេះ ជាមួយនឹងសារខ្លីៗថា រូបលោកកំពុងតែធ្វើឲ្យ បន្ទប់ហាត់សម ក្លាយជាបន្ទប់ខារ៉ាអូខេហើយ ប៉ុន្តែអ្នកគាំទ្របានផ្ដោតសំខាន់ ទៅលើបទចម្រៀងមួយបទនោះច្រើនជាង។

បទនេះដែរ ត្រូវបានគេស្គាល់ថា ជាបទចម្រៀង Solo ដំបូងរបស់ Taeyeon សមាជិកក្រុម Girls' Generation មានចំណងជើងថា I ដែលបានចេញផ្សាយ តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។

មិនយូរប៉ុន្មាន ក្រុមអ្នកគាំទ្រ BTS ជាច្រើន បាននាំគ្នាចូលទៅស្ដាប់បទនេះជាថ្មី ហើយថែមទាំងបាន Comment នៅក្នុងវីដេអូបទចម្រៀងរបស់ Taeyeon នេះផងដែរថា ពួកគេចូលមកស្ដាប់បទនេះ បន្ទាប់ពី V បានច្រៀង។ 

ក្រុមអ្នកគាំទ្រថែមទាំងបាន ពោលសរសើរផងដែរថា បទនេះពិតជាពីរោះ ព្រោះសូម្បីតែ V ក៏ចូលចិត្តស្ដាប់ រហូតច្រៀងតាមទៀតផង៕ 

ទស្សនារូបភាព និងវីដេអូ និងវីដេអូខាងក្រោម​ ៖

រូបភាព BTS
រូបភាព Taeyeon
រូបភាព V
រូបភាព V
រូបភាព comment របស់ហ្វេន
រូបភាព comment របស់ហ្វេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]