ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ នៅក្នុងប្រទេសកម្ពុជាយើង ក្រៅពីការគាំទ្រតារាក្នុងស្រុក យុវវ័យជាច្រើនក៏មានចំណាប់អារម្មណ៍ ចូលចិត្តតារាបរទេសផងដែរ។ ក្នុងនោះរួមមាន តារាកូរ៉េ តារាថៃ តារាចិន និងអាមេរិក ជាដើម។

ក្នុងនោះដែរ ពួកគេបានបង្ហាញការគាំទ្រ ទៅកាន់តារាបរទេសមួយចំនួន តាមរយៈបណ្ដាញសង្គមផ្សេងៗ ដូចជា Instagram Facebook និង Twitter ជាដើម។

ថ្មីៗនេះដែរ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងអស់សំណើចមួយ បានកើតឡើងដោយសារតែ តារាប្រុស Jackson Wang សមាជិកក្រុម Got7 ដ៏ល្បីរបស់កូរ៉េ បានឆ្លើយតបយ៉ាងកំប្លែង មកកាន់អ្នកគាំទ្រខ្មែរម្នាក់ នៅលើបណ្ដាញសង្គម Instagram។ ជាការពិតណាស់ Jackson បានចូលមើលរូបភាពរបស់លោក ដែលបានបង្ហោះដោយ អ្នកគាំទ្រខ្មែរម្នាក់ ហើយលោកក៏បានចូល comment ថា ៖ 

«វាតែងតែអញ្ចឹងឯង មើលទៅដូចមានអ្វីនៅក្នុងរន្ធច្រមុះរបស់ខ្ញុំ តែតាមពិតទៅ វាអត់មានអ្វីនៅក្នុងនោះទេ»។

ជាក់ស្ដែង នៅពេលដែលពិនិត្យមើលឲ្យលម្អិតទៅ ក្នុងរូបភាពនោះ វាដូចជាមានអ្វីម៉្យាង នៅក្នុងរន្ធច្រមុះរបស់លោកពិតមែន។ វាធ្វើឲ្យអ្នកគាំទ្រ អស់សំណើចយ៉ាងខ្លាំង បន្ទាប់ពីសារខ្លីៗរបស់លោក មិនស្មានថាលោក កត់សម្គាល់រឿងបែបនេះ។

គួរបញ្ជាក់ផងដែរថា តារា Kpop សញ្ជាតិចិន ហុងកុង រូបនេះ ត្រូវបានគេស្គាល់ថា ជាកំពូលតារារួសរាយមួយរូប ហើយក៏ពូកែកំប្លែងមិនធម្មតាផងដែរ។ ប៉ុន្តែអ្នកគាំទ្រមិនស្មានថា លោកពិតជារួសរាយដល់ថ្នាក់ ចូលមក comment ដល់រូបដែលហ្វេនបង្ហោះបែបនេះ ពិតជាគួរឲ្យស្រលាញ់ពិតមែន៕ 

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]