អេស្ប៉ាញ៖ កីឡាករ Gareth Bale បានស្វែងរកគ្រាប់បាល់ទី ១០០ សម្រាប់ក្លិប Real Madrid កាលពីយប់មិញ ស្របពេល Real យកឈ្នះ At. Madrid ៣-១។ គួរបញ្ជាក់ថា គ្រាប់បាល់ទល់នឹង At. Madrid យប់មិញ ជាគ្រាប់បាល់ទី ១០០ សម្រាប់ការបង្ហាញខ្លួនបាន ១២៧ ប្រកួតនៅ Real Madrid របស់ Bale។

ការប្រកួត Madrid Derby
ការប្រកួត Madrid Derby

ក្រោយពីទទួលជ័យជម្នះទល់នឹង At.Madrid យប់មិញ Real Madrid បានធ្វើការឡើងមកកាន់ចំណាត់ថ្នាក់ទី ២ លើតារាង La Liga វិញ។ គ្រាប់បាល់ក្នុងជំនួប Madrid Derby យប់មិញ Real Madrid រកបានដោយកីឡាករ Casemiro នៅនាទីទី ១៦, Sergio Ramos នៅនាទី ៤២ និង Bale រកបានគ្រាប់ទី ៣ នៅនាទី ៧៤ ខណៈមួយគ្រាប់របស់ At.Madrid រកបានដោយកីឡាករ Griezmann នៅនាទីទី ២៥៕

ការប្រកួត Madrid Derby
ការប្រកួត Madrid Derby
ការប្រកួត Madrid Derby

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]