ភ្នំពេញ៖ បទថ្មីរបស់តារាពហុជំនាញលោក ម៉ាដូណា ដែលមានចំណងជើងថា «អំណាចលុយ» ក្រោយបានចេញភ្លាមជាផ្លូវការនូវMV ក៏ត្រូវបានទទួលនូវការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកគាំទ្រ និងអ្នកលេងតាមបណ្តាញសង្គមជាច្រើន។

តាមរយៈMV មួយនេះ ធ្វើឲ្យអ្នកទស្សនាជាច្រើនបាននាំគ្នាសរសើរដល់អ្នកថត និងដឹកនាំថត ដែលបានបង្ហាញស្នាដៃល្អ ជាមួយនឹងប្លង់ថតយ៉ាងប្លែកៗ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងបទចម្រៀងមួយនេះ តារាប្រុសរូបនេះក៏បានធ្វើការ រាំផងច្រៀងផងបានយ៉ាងល្អគួរឲ្យសរសើរ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ MV ថ្មីរបស់លោកក៏បានលេចនូវវត្តមាន តារាសម្តែងល្បីៗជាច្រើននៅក្នុងប្រទេសផងដែរ ដោយក្នុងនោះរួមមានបងប្អូនស្រីៗ របស់កញ្ញា ដេននីក្វាន់ តារាហ្វេសប៊ុក អ្នកនាង ចោមច័ន្ទ បានលេងខ្លួនយ៉ាងប្លែកតែម្តង។

ក្រោយពីបានទស្សនាវីដេអូនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់លោក ដែលរាល់បទចម្រៀងរបស់លោក តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ជាពិសេសគឺមិត្តយុវវ័យតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ម៉ាដូណា ក្នុងបទថ្មី
ម៉ាដូណា ក្នុងបទថ្មី
ម៉ាដូណា ក្នុងបទថ្មី
ម៉ាដូណា ក្នុងបទថ្មី
បទថ្មី ម៉ាដូណា
បទថ្មី ម៉ាដូណា
បទថ្មីម៉ាដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា