មន្ទីរពេទ្យនៅតំបន់  Longgang ក្នុងទីក្រុង Shenzhen បានធើ្វឲ្យរលាកទារកម្នាក់ នៅពេលដែលយកទៅងូតទឹក។ ភាពអចេតនានេះត្រូវ បានកើតឡើងនៅថៃ្ងទី ២៨ខែកុម្ភៈ នៅពេលដែលគិលានុដ្ឋាយិកាយក ទារកនោះទៅងូតទឹក។ ឪពុករបស់ទារកនោះបាននិយាយថា ពួកគាត់បានរងចាំនៅខាងក្រៅ និងមើលកូនរបស់គាត់ តាម បង្អួតនិងបានឃើញកូនរបស់គាត់យំយ៉ាងខ្លាំង នៅពេលដែលគ្រូពេទ្យស្រីនោះងូតទឹកឲ្យវា។  បន្ទាប់ពីងូតទឹកហើយ កូនរបស់គាត់ប្រែពណ៌ទៅជា ពណ៌ក្រហមនិង ឃើញរលាកនៅត្រង់កំប៉េះគូទ។ គិលានុដ្ឋាយិកា បាននិយាយបកស្រាយទៅកាន់ឪពុកម្ដាយ នោះថាដោយសារតែទឹកនោះមានក៉ដៅខ្លាំងពេក បានធើ្វឲ្យមានការរលាក។ បន្ទាប់ពីមានរឿងនេះកើតឡើង Shuaishuai បានបញ្ចូនទារកនោះទៅកាន់មន្ទីរពេទ្យ Shenzhen Municipal No.2ដែលជាពេទ្យប្រចាំតំបន់ ដើម្បីធើ្វការព្យាបាល។ ទារកនោះនៅតែមិនទាន់ជាស្រួលបួលនៅឡើយ ទេទោះបីជាធើ្វការព្យាបាលប្រហែលជា ២០ថៃ្ង។ យោងទៅតាមសម្ដីរបស់គ្រូពេទ្យនៅ Shenzhen Municipal No.2 បាននិយាយថាទារកនេះរងការរលាកប្រហែលជា ៧% នៃដងខ្លួន។ ឪពុកម្ដាយទារកនេះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយសារគូទរបស់កូនពួកគាត់មាន ការរលាកខ្លាំងនិងមិនទាន់ជាសះសើ្បយទៀត។ ពួកគាត់បានដាក់រូបភាពរបស់កូនគាត់ក្នុង Internet ដើម្បីធើ្វការដាក់ទោសទៅលើ មន្ទីរពេទ្យនោះ និងរដ្ឋ ព្រោះតែពួកគេទាំងអស់នោះមិន បានផ្ដល់ហេតុផលសមរម្យសម្រាប់បញ្ហាទាំងអស់នោះ។ នៅពេលដែលជួបនឹងអ្នកសំភាស៍ មន្ទីរពេទ្យនោះហាក់ដូចជា មិនខ្វាយខ្វល់នូវទងើ្វររបស់ ឪពុកម្ដាយទារកនោះឡើយ ហើយបាននិយាយថា ខាងមន្ទីរពេទ្យបានព្យាយាមក្នុង ការជួយទារកនោះអស់ ពីសមត្ថភាពហើយ និងថែមទាំងចំណាយលុយ ៤០,០០០យ៉េន។ ប៉ុនែ្ដឪពុកម្ដាយនោះមិនទទួលសំណរនោះទេ។ មន្ទីរពេទ្យបានបញ្ចូនគិលានុដ្ឋាយិកានោះ ទៅធ្វើការហឹ្វកហាត់ហើយ បន្ទាប់ពីមានបញ្ហានេះកើតឡើង និងបានជួលមេដោះ២នាក់ក្នុងការមើលថែទារកនោះ ព្រមទាំងជួលបន្ទប់នៅកែ្បរនោះឲ្យឪពុក ម្ដាយកេ្មងនោះនិង ពួកគេមិនមានការចំណាយទៅលើថ្នាំថែមទៀតផង។ នាយកមន្ទីរនោះ បាននិយាយថា ពូកគេនឹងព្យាយាមនិយាយជាមួយនឹងឪពុកម្ដាយ ទារកនោះបន្ទាប់ពីកូននោះបានជាសះសើ្បយ។ ឥលូវនេះកេ្មងនេះមានអាការៈស្រួលជាងមុនហើយ និងគាត់សង្ឃឹមថាឪពុកម្ដាយទារកនោះនឹង មានការយោគយល់ដល់ពួក ខាងមន្ទីរពេទ្យ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]