ភ្នំពេញ)៖ ថ្មីៗនេះ យោងតាមផេកហ្វេសប៊ុក របស់អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហើបឲ្យដឹងថា តារាចម្រៀង ស្រីដែលធ្លាប់មានឈ្មោះល្បីល្បាញ កាលពីកំឡុងទសវត្ស ២០០០ អ្នកនាង ឡេង មុន្នីរចនា បានវិលត្រឡប់ចូលក្នុងវិថីសិល្បៈជាថ្មី តាមរយៈលោក យ៉ែម សំអូន ក្រោយពេលនាងបានបាត់មុខ ពីសិល្បៈជាច្រើនឆ្នាំមកហើយ ខណៈដែលលោក បានផ្ដល់ឱកាស ឲ្យតារាស្រីរូបនេះ បង្ហាញមុខក៏ដូចជាបង្ហើរសំនៀង ក្នុងក្រុមចម្រៀងរបស់លោក ព្រោះតែសំឡឹងមើលឃើញ នូវសមត្ថភាព របស់តារាចម្រៀងស្រីយេៗ អ្នកនាង ឡេង មុន្នីរចនា។

ជាការពិតអ្នកនាង ស៊ិន ឧត្តមផល្លា បានរៀបរាប់ឲ្យដឹងថា «តារាចម្រៀងយ៉េៗ ឡេង មុន្នីរចនា ត្រូវបាន លោក យ៉ែម សំអូន ដែលជាប្រធានក្រុម នៃក្រុម Daraentertainment បានជ្រើសរើសយកនាង ចូលជាសមាជិកក្នុងក្រុមរបស់លោក ដោយសំឡឹងមើលឃើញពីសមត្ថភាពរបស់នាង»។

គេនៅចាំបានថា កាលពីទសវត្សឆ្នាំ ២០០០ ឡេង មុន្នីរចនា គឺជាម្ចាស់បទ «សង្ស័យថាមានថ្មី»,«រាងអូនស្អាតទេ» នឹងបទចម្រៀងជាច្រើនទៀត ក្នុងផលិតកម្ម ស្ទឹងសង្កែ បទចម្រៀងទាំងនេះ បានធ្វើឲ្យផ្ទុះការគាំទ្រ យ៉ាងខ្លាំងពីស្រទាប់យុវវ័យ ក្នុងសម័យកាលនោះ។

មិនតែប៉ុណ្ណោះ នាងមិនត្រឹមតែជាតារាចម្រៀងនោះទេ នាងក៏ធ្លាប់ធ្វើជាពិធីការិនីក្នុងកម្មវិធី «នាទីចុងក្រោយ» នៅប៉ុស្តិ៍ជាតិកម្ពុជា (ទទក) ធ្លាប់ជាតារាបង្ហាញម៉ូដក្នងក្រុម Cambodia និងធ្លាប់បានចូលរួមសម្តែងភាពយន្ត ដែលមានដូចជា រឿង «នាងលាជនាងលក្ខិ» រឿង «សាយ័ន្តស្នេហ៍» រឿង «អាខ្វាក់អាខ្វិន» និងរឿង «អាត់បី» ជាដើម និងធ្លាប់ថត Sport ឲ្យក្រុមហ៊ុនទូរស័ព្ទ ០១១ ម្សៅ ដូដូ ថៃ អ្វីដែលជោគជ័យជាងគេនោះ គឺ Sport ស្រាបៀអង្គរ ដែលដឹកនាំដោយលោក ហ្វៃ សំអាង។

រហូតមកដល់ពេលនេះ ឡេង មុន្នីរចនា នៅតែរក្សាបាននូវរូបសម្រស់ និងប្រជាប្រិយភាពដដែល សព្វថ្ងៃនេះ ក្រៅពីការងារសិល្បៈ ឡេង មុន្នីរចនា ក៏ជាអ្នកលក់គ្រឿងក្រអូប និងផលិតផលម៉ាកល្បីៗជាច្រើនទៀតផង៕

ប្រភព៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]