ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រគំតន្ត្រី Ganzberg Uber Valentine’s Festival នៅថ្ងៃនៃក្តីស្រលាញ់ដ៏ធំ និងអស្ចារ្យ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Ganzberg ជាស្រាបៀរកម្រិតពិភពលោក រសជាតិពិតពីប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ កាន់តែខិតជិតមកដល់ហើយ។

ការប្រគំតន្ត្រី Ganzberg Uber Valentine’s Festival

ទន្ទឹមនឹងនោះ អ្នកគាំទ្រនៅស្រុកខ្មែរ ជាពិសេសយុវវ័យ សុទ្ធតែរង់ចាំវេលាដ៏ពិសេស និងរំភើបមួយនេះយ៉ាងអន្ទះសារ បន់ឱ្យតែដល់ថ្ងៃប្រគំតន្ត្រីឆាប់ៗនេះ ដោយសារតែមានវត្តមានកំពូលតារាចម្រៀងលំដាប់អន្តរជាតិ Brandon Beal ម្ចាស់បទ Twerk it like miley ដ៏ល្បីល្បាញចូលរួមច្រៀងដោយផ្ទាល់ ទៀតផង។ 

អ្វីដែលកាន់តែពិសេស ដើម្បីអង្រួន និងញ៉ាំងបរិយាកាសការប្រគំតន្ត្រីដ៏ពិសេសមួយនេះ រឹតតែអស្ចារ្យទ្វេរដង ក៏មានវត្តមានកំពូលតារាចម្រៀងៗល្បីៗជាច្រើនដួងប្រចាំស្រុកខ្មែរចូលរួមរាំលេងច្រៀងកម្សាន្តផងដែរ ដែលរួមមានដូចជា៖ លោក ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ទេព បូព្រឹក្ស Step រ៉េត ស៊ូហ្សាណា និង វង្ស ដារ៉ារតនា ។

ការប្រគំតន្ត្រី Ganzberg Uber Valentine’s Festival
ការប្រគំតន្ត្រី Ganzberg Uber Valentine’s Festival

នៅចាំអីទៀត ណាត់គ្នាឱ្យហើយទៅ! មករាំលេងកម្សាន្តឱ្យអស់ដៃ និងដោយសេរី ជាមួយនឹងបទពិសោធន៍តន្ត្រីថ្មីចង្វាក់ Twerk Twerk ដ៏ល្បី ថែមទាំងអាចក្រេបស្រាបៀរ Ganzberg ថ្មីៗ ស្រស់ៗ និងឈ្ងុយឆ្ងាញ់ពិសាប្រកបដោយភាពស្និទ្ធស្នាលមិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕

ការប្រគំតន្ត្រី Ganzberg Uber Valentine’s Festival
ការប្រគំតន្ត្រី Ganzberg Uber Valentine’s Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]