តៃវ៉ាន់៖ តារាសម្តែងស្រី Shu Qi ជាកំពូលតារាស្រីមួយដួង ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ហើយនាងក៏ត្រូវបានគេប្រៀបចាត់ទុកថាជាផ្ការីកគ្រប់រដូវ ទោះបីជាបច្ចុប្បន្ននេះនាងមានអាយុកាន់តែកើនច្រើនឡើងក៏ដោយ។

ជាក់ស្តែងក្នុងឆ្នាំនេះ តារាសម្តែងស្រី Shu Qi មានអាយុរហូតដល់ ៤២ ឆ្នាំហើយ ប៉ុន្តែជាទូទៅគេតែងតែឃើញនាងនៅតែនិយមលេងស្ទីលតុបតែងខ្លួន និងលេងស្ទាយ៍បែបយុវវ័យជានិច្ច ជាហេតុធ្វើឱ្យនាងនៅតែស្រស់ស្អាតខ្លាំង និងជាទីពេញចិត្តរបស់អ្នកគាំទ្រជាច្រើន។

អ្នកដែលឧស្សាហ៍តាមដានរូបភាពនៅលើបណ្តាញអ៊ីនស្តាក្រាមរបស់តារាសម្តែងស្រីរូបនេះ ពិតជាបានឃើញច្បាស់មិនខានពីការតុបតែងខ្លួន និងស្ទីលបែបយុវវ័យរបស់ Shu Qi មើលទៅនាងដូចជាមិនមែននារីអាយុ ៤២ ឆ្នាំសោះ។  

គួរឱ្យដឹងផងដែរថា Shu Qi ធ្លាប់បានទទួលពានរង្វាន់ Hong Kong Film Awards និងពានរង្វាន់ដទៃទៀតជាច្រើនក្នុងកម្មវិធីអន្តរជាតិធំៗ ហើយពេលចេញទៅខាងក្រៅអ្នកគាំទ្រក៏សរសើរតារាសម្តែងស្រីរូបនេះមិនដាច់ពីមាត់ថា ជាតារាស្រីដែលមានសម្រស់នៅតែក្មេងស្អាត និងជាមនុស្សរួសរាយរាក់ទាក់ជាមួយអ្នកគាំទ្រយ៉ាងគួរ​ឱ្យស្រលាញ់ផងដែរ៕ 

ទស្សនារូបភាពរបស់ Shu Qi ដូចខាងក្រោមនេះទាំងអស់គ្នា៖  

Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]