សៀមរាប៖ ចាប់តាំងពីលោក គឹម សីហា បានសាងគ្រួសារជាមួយនឹងតារាសម្ដែងស្រីស្រស់ស្អាត អ្នកនាង គង់ ចាន់ស្រីមុំ មកឃើញថា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសេចក្តីសុខដ៏មានសុភមង្គលក្នុងគ្រួសាររបស់ពួកគេទាំងពីរ។

ជាការពិតណាស់ ថ្វីបើប្តីប្រពន្ធតារាវ័យក្មេងទាំងពីរនាក់នេះ បានចាកឆ្ងាយពីវីថីសិល្បៈ សំងំជោគជ័យខ្លាំងនឹងមុខជំនួញក៏ពិតមែន ប៉ុន្តែបើនិយាយពីប្រជាប្រិយភាពវិញ គឺនៅតែទទួលបានការគាំទ្រពីមហាជនទូទៅ ហើយគ្រប់គ្នាក៏នៅតែបន្តតាមដាន និងចង់ដឹងពីជីវិតឯកជនក្នុងគ្រួសាររបស់ពួកគេផងដែរ។ 

ជាក់ស្តែង ជារឿយៗ គេតែងសង្កេតឃើញជីវិតប្ដីប្រពន្ធមួយគូនេះ តែងតែបង្ហាញពីភាពផ្អែមល្អែម ទៅកាន់ទស្សនិកជន ដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។

តួយ៉ាង កាលពីថ្មីៗនេះ លោក គឹម សីហា និង អ្នកនាង គង់ ចាន់ស្រីមុំ ជាមួយនឹងកូនស្រីបាននាំគ្នាទៅខេត្តសៀមរាប ជាដំណើរកម្សាន្តលក្ខណៈគ្រួសារ ដែលមើលទៅពិតជាមានសុភមង្គលតែម្តង។

តែអ្វីដែលជារឿង ធ្វើឲ្យទស្សនិកជនមានការកោតសរសើរ ទៅលើលោក គឹម សីហា ជាស្វាមីនោះ គឺលោកបានដឹកដៃភវិយារូបស្រស់របស់ខ្លួន ចូលហាងទិញស្បែកជើងភ្លាមៗឲ្យនាង បន្ទាប់ពីឃើញនាងពាក់ស្បែកជើងរបស់សណ្ឋាគារដើរផ្សារ ទាំងភ្លេចខ្លួន។

ក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នឹងបានសរសេររៀបរាប់ដែរថា៖ 

សាររបស់ គង់ ចាន់ស្រីមុំ

ទស្សនារូបភាពខាងក្រោម៖ 

គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ