រាជធានីភ្នំពេញ ៖ យូរ​ខែ​ឆ្នាំ​មក​ហើយ​ដែល ​កុ​ល ដា​វី​ និង​លោក ​សុខ រក្សា​ បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​ឆេះ​ងំ​ច្រើន​ឆ្នាំ​ដូច​ប្តី​ប្រ​ព​ន្ធ​បង្ក​ឲ​អ្នក​តាមដាន​ងឿងឆ្ងល់​ថា ឆ្នាំណា​ស្នេហា​ទុំ​ជោរ​មួយ​នេះ​ចូល​ដល់​ជីវិត​អាពាហ៍ពិពាហ៍​ក្រោម​ពរ​ជ័យ​ពី​អ្នកផងទាំងឡាយ​ ។​ នៅ​ទីបំផុត​ពេលវេលា​នឹង​មក​ដល់​ផ្លូវការ​ហើយក៍៏ជា​ក្តី​រំពឹង ​និង​ជាដំណឹង​ល្អ​បំផុត​របស់គូស្នេហ៍មួយគូ​នេះ​ដែល​រួម​គ្នាកំណត់ថ្ងៃ​រៀប​ការ​បាន​ជាក់លាក់​។

តាម​ដំណឹង​ដែល​ផ្តល់​ឲ្យ​ដល់​អ្នក​សារព័ត៌មាន​ កោះសន្តិភាព​ យើង​បាន​ឲ្យ​ដឹង​ថា ​កុ​ល ដា​វី​ និង​សុខ រក្សា ​ចូល​រោង​ជ័យ​សូត្រ​មន្ត​សិរី​សួស្តី​នា​ល្ងាច​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៩ ​ហើយ​ស្អែក​ឡើង​ថ្ងៃ​ទី​៨ ខែមី​នា ឆ្នាំ​២០១៩ ​ជា​ថ្ងៃ​រំលេច​តាម​ពិធី​ប្រពៃណី​ជាតិខ្មែរ​នៃ​ទំលាប់​មង្គលការ​ ។

​សំបុត្រ​នៃ​ពិធី​មង្គលការ​ត្រូវ​បាន​បោះពុម្ព​រួចរាល់​ត្រៀម​អញ្ជើញ​ភ្ញៀវ​ចូលរួម​ផ្តល់​ស្នាមញញឹម​ជូនពរ​ជូន​ជ័យ​ដល់​ប្តី​ប្រ​ព​ន្ឋ​សិល្បៈ​មួយគូ​នេះ​ដែល​តស៊ូ​ចាប់ដៃ​គ្នា​មើលចិត្ត​ថ្លើម​រហូត​ដល់​ថ្ងៃ​រៀប​ការ​រៀបចំ​គូជីវិត​ទៅ​អនាគត​ទៀត​ ។

ដំណឹង​រៀប​ការ​ផ្លូវការ​នេះ​បាន​ធ្វើ​ឲ្យ​សង្គម​សិល្បៈ​ភ្ញាក់ផ្អើល​ច្រើន​គួរសម​ព្រោះថា​ ម្នាក់​ៗ​ដឹង​ថា ​កុ​ល ដា​វី​ និង ​សុខ រក្សា​ ចងក្រង​ស្នេហា​ជាមួយ​គ្នា​ចាក់ទឹកមិនលេច​​ ហើយក៍៏ចង់​ដឹង​ពេល​ណា​ការ​ ។ ​ក្នុង​ពេល​ស្រឡាញ់​គ្នា​ក៏មាន​ពាក្យ​លេច​ឮថា ​ពួក​គេ​អាច​មានកូន​មុន​ការ​តែ​យ៉ាងណា​ប្រការ​នេះ​ត្រូវ​បាន​បដិសេធ​ ។

​រហូត​មក​ទល់​ពេល​នេះ​ កុ​ល ដា​វី ​នៅ​តែ​មាន​ទីផ្សារ​សម្តែង​តាម​វ័យ​ដោយ​ភាគច្រើន​ជា​តួ​ម្តាយ​ក្នុង​តួ​ម្តាយ​អ្នកមាន​អភិជន​ ។ ​ចំណែក​លោក​ សុខ រក្សា​ ស្ងាត់​ចម្រៀង​ងាក​មក​ពង្រឹង​ការងារ​ជួល​ភ្លេងសម័យ​តាម​រោងការ​ដោយ​ទទួល​បានការ​គាំទ្រ​ពី​ម្ចាស់​ដើមការ​ជា​ច្រើន​ផង​ដែរ​ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ រក្សា