ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្តែងស្រី អ្នកនាង Margie បាននឹងកំពុងតែពពោះកូនភ្លោះជាលើកដំបូង ហើយមកទល់ពេលនេះ សុខភាពរបស់កូនទាំងពីរ និងរូបនាងផ្ទាល់ ក៏មានសុវត្ថិភាពល្អ ផងដែរ។

ជាមួយគ្នានេះដែរ កាលពីល្ងាចម្សិលមិញនេះ តារាស្រី អ្នកនាង Margie និងស្វាមីជាទីស្រលាញ់ គឺលោក Pok បានរៀបចំពិធីជប់លៀងយ៉ាងអធិកអធមមួយ ដោយមានឈ្មោះថា « Baby Shower»។ ហើយក្នុងនោះដែរ ឃើញថាក៏មានការចូលរួមពីសំណាក់មិត្តភក្តិសម្លាញ់ របស់នាងជាច្រើននាក់ថែមទៀតផង។

យ៉ាងណាមិញ សម្រាប់កម្មវិធីមួយនេះ ក៏បានធ្វើឡើងដើម្បីចូលរួមអរអបសាទរ និងជាការស្វាគមន៍ យ៉ាងកក់ក្តៅ ទៅកាន់កូនភ្លោះដំបូងរបស់នាង ដែលនឹងធ្វើការចាប់កំណើតនាពេល២ខែខាងមុខនេះហើយ។

គួររម្លឹកផងដែរថា តារាសម្ដែងស្រី អ្នកនាង ​Margie និងលោក​​ Pok បានសម្រេចជ្រើសរើសយកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ជាថ្ងៃចាប់កំណើតកូនភ្លោះរបស់ពួកគេផងដែរ៕ 

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

ទិដ្ឋភាពពិធីជប់លៀងស្វាគមន៍កូនភ្លោះ Margie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]