រាជធានី​ភ្នំពេញ​៖​ តារាចម្រៀង​មាន​រហស្សនាម​«​តារា​ពូកែ​ទើស​»​លោក​ម៉ៃ សុគន្ធ បាន​ដាក់​ពាក្យ​ប្តឹង​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ពី​បទ​បរិហារកេរ្តិ៍ និង​បាន​ទាមទារ​សំណង​៥០​លាន​រៀល ។ ពាក្យបណ្តឹង​នេះ​បាន​ចូល​ដល់​ដៃ​តុលាការ​ហើយ និង​ត្រូវ​លោក​ម៉ៃ សុគន្ធ បង្ហោះ​ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក ។

បើ​យោង​តាម​ពាក្យបណ្តឹង​របស់​លោក ម៉ៃ សុគន្ធ បាន​លើក​ឡើង​ថា​កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Morno Morana II​បាន​បង្ហោះ​វី​ដេ​អូ​របស់​ខ្លួន​នៅ​ក្នុង​បណ្តាញ​សង្គម Facebook និង​YouTube​ដោយ​បាន​ប្រើ​ពាក្យ​គំរាម​គំ​ហែង និង​បរិហារកេរ្តិ៍​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​លោក ។

យោង​តាម​ខ្លឹមសារ​ដែល​គណនេយ្យ​នោះ​បាន​បង្ហោះ​នោះ​រៀបរាប់​ថា ៖ «​អា​ម៉ៃ សុគន្ធ ច្រមុះ​តោ ក្បាល​កញ្ចាស់ អានេះ​ជេរ​យ៉ាងម៉េច​ក៏​វា​នេះ​មិន​ឈឺ ទាល់តែ​ជួប​អ្ហែង​តាម​ផ្លូវ​ក្បាល​មួយ​ដប​បាន​អ្ហែង​ភ្លឺ អ្ហែង​ជិះ​អា​ព្រុស​ពណ៌​ស​ស្មាន​តែ​អញ​មិន​ចាំ ។ យល់​ល្អ​ថយ​ឲ្យ​ឆ្ងាយ​អា​កំសាក​មិន​មានតម្រិះ អ្ហែង​ហ្នឹង​ចេញ​ស្អី​ខ្លះ​បាន​ប្រយោជន៍​ស្អី​ខ្លះ រត់​បានរ​ត់ទៅ ឬ​ទៅ​ងាប់​នៅ​ក្នុង​ទឹកស្រះ »​។

នៅ​ក្នុង​ពាក្យបណ្តឹង​របស់​លោក​ម៉ៃ សុគន្ធ បាន​បន្ត​ថា «​អំពើ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Morno Morana II ជា​ចេតនា​ទុច្ចរិត​ដោយ​បាន​ប្រើ​ពាក្យ​គំរាម​គំ​ហែង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​សុវត្ថិ​ភា​លើ​រូប​លោក​​ផ្ទាល់ ។ ដូច្នេះ​ដោយ​មាន​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​រឿង​នេះ ជា​ពិសេស​បាន​បរិហារកេរ្តិ៍​​ជា​សាធា​រណៈ គឺ​មាន​បំណង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស ក៏​ដូច​ជា​ក្រុម​គ្រួសារ​លោក​ធ្ងន់ ។ ករណី​នេះ​លោក ម៉ៃ សុគន្ធ បាន​ប្តឹង​ទាមទារ​សំណង​ចំនួន​២​ករណី​គឺ​១​សូម​ឲ្យ​តុលាការ​ស្វែងរក​អត្តសញ្ញាណ និង​ចាប់​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទារ​ទោស​តាម​ច្បាប់ ។

ទី ២​ទាមទារ​សំណង​ជំងឺ​ចិត្ត​៥០​លាន​រៀល​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Morno Morana II ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Morno Morana II ក៏​បាន​បង្ហោះ​សារ​ឆ្លើយ​តប​វិញ​ថា «​ខ្ញុំ​រង់ចាំ​អ្នក​ក្នុង​ការ​តតាំង​ក្តី​ក្នុង​អង្គ​អយ្យការ​ទាំងអស់​គ្នា ។ កុំ​ភ្លេច​ថា​អ្នក​ក៏​គំរាមកំហែង​ខ្ញុំ​ដែរ ។ ធ្វើតាម​នីតិ​វិធី​ច្បាប់​គេ​មិនមែន​Call​មក​សួរ​រក​អាសយដ្ឋាន​អ៊ីចឹង​ទេ​។ យក​ក្នុង​គោលបំណង​អី ចុះ​ហេតុ​អី​បានជា​មេ​ធាវី​ជា​អ្នក​ត្រូវ​សួរ​អាសយដ្ឋាន ហេ​ី​យ​ថា​ជិះ​យក​លិខិត​អ​ញ្ជើ​ញ​មក​ឲ្យ​ខ្ញុំ ។ ក្នុង​ផ្លូវច្បាប់​គឺ​តុលាការ​ជា​អ្នក​ចេញ​ដីកា​កោះហៅ ហេ​ី​យ​ប៉ូលិស​មូលដ្ឋាន​ជា​អ្នក​យក​ដីកា​មក​ឲ្យ ។ មិនមែន​មេធាវី​ទេ ។

កុំ​ភ្លេច​ថា​ខ្ញុំ​ថត​សំឡេង​មេធាវី​ក្លែងក្លាយ​អ្នក​ដូច​គ្នា​រួចរាល់​ស្រេច​សម្រាប់​ព្រឹក​នេះ ក្រោយ​បាន​ជួប​ជាមួយ​លោក​មេធាវី​ដែល​ជា​អ្នក​ការពារ​ក្តី​ឲ្យ​ខ្ញុំបាទ ។ ភស្តុ​តាង​ជា​ច្រើន​ខ្សែអាត់​សំឡេង​ដែល​ខ្ញុំ​បាន​ថត​ទុក​ក្នុង​ការ​ក្លែងបន្លំ​ជា​មេធាវី​មក​គំរាមកំហែង​ខ្ញុំ សួរនាំ​អាសយដ្ឋាន​ក្នុង​គោលបំណង​ប៉ុនប៉ង​ដោយ​មាន​ផែនការ​គិត​ទុកជា​មុន ថែម​ទាំង​បង្ហោះ​ពាក្យបណ្តឹង​ដែល​ទាំង​ខ្ញុំ​ទេ​ី​ប​តែ​ជា​ចុងចោទ វា​ជា​ផល​ប៉ះពាល់​ដល់​កិត្តិយស កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ គឺ​ស្មើពី​បទ​បរិហារ អ្នកឯង​គ្មាន​សិទ្ធិ​បង្ហោះ​ពាក្យបណ្តឹង​ទេ ព្រោះ​តុលាការ​មិន​ទាន់​សម្រេច​ចោទប្រកាន់​ខ្ញុំ​ទេ ។

គាត់​គ្មាន​មេធាវី ប៉ុន្តែ​ខ្ញុំ​មាន ។ ចំ​ប៉ី​ខ្មៅ​បាន​១​ហើ​យ នៅ​ឡើយ​តែ​អ្នក​១០០​លាន​រៀល ៥០​លៀន​រៀល​ចូល​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​និង​សមាគម​សិល្បករ​ចាស់ជរា និង អ៊ំ​ៗ​ធាក់​ស៊ី​ក្លូ​»៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ