ភ្នំពេញ៖ បច្ចុប្បន្ននេះរឿងភាគថៃមួយរឿងចំណងជើង «អ្នកម្តាយក្លែងក្លាយ» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន វេលាម៉ោង ១២:០០ ថ្ងៃត្រង់ គឺជារឿងមួយដែលមានពាក់ព័ន្ធនឹងបងប្អូនភ្លោះ ដែលមានកញ្ញា Bau ចាប់ដៃគូសម្តែងជាមួយនឹង Pop។

ដោយឡែកថ្មីៗនេះ ភី អិន អិន ក៏បានបង្ហាញចំណងជើងរឿងភាគថៃថ្មីមួយទៀត ដែលមានតួឯកស្រីជាបងប្អូនភ្លោះដូចគ្នាចំណងជើង «ផ្កាយភ្លោះ» ដោយតួសម្តែងគ្រងដំណែងជាតួឯកក្នុងរឿងនេះគឺ Prim ចាប់ដៃគូជាមួយ Chakrit។

Prim និង Chakrit ក្នុងរឿង «ផ្កាយភ្លោះ»

បើតាមរយៈការទស្សនាវីដេអូខ្លីរបស់រឿង «ផ្កាយភ្លោះ» ដែលមានរយៈពេលជាង ១ នាទី បានបង្ហាញពីវាសនាបងប្អូនស្រីភ្លោះពីរនាក់គឺ Pang និង Puen ដែលត្រូវបានម្តាយយកទៅឱ្យខាងមណ្ឌលកុមារកំព្រា ព្រោះតែគ្មានលទ្ធភាពចិញ្ចឹម។ ពួកគេទាំងពីរនាក់ក៏ត្រូវបានបែកគ្នា Pang បានក្លាយទៅជាតារាសម្តែងនៅក្នុងប្រទេសថៃ រីឯ Puen វិញជាម្ចាស់ហាងកាហ្វេនៅអូស្រ្តាលី នាងនៅទីនោះដោយរស់នៅជាមួយឪពុកម្តាយចិញ្ចឹមរបស់នាង។ 

Puen តែងតែមានអារម្មណ៍ថាខ្លួនដូចជាមិនមែនជាសាច់ឈាមបង្កើតក្នុងគ្រួសារនេះ រហូតដល់ពេលមួយមានមិត្តស្និទ្ធស្នាលរបស់នាងម្នាក់ឈ្មោះ Feilan បានប្រាប់នាងថាគេបានឃើញតារាសម្តែងស្រី ដែលមានមុខមាត់ដូចនាង នាងក៏បានសម្រេចចិត្តទៅប្រទេសថៃដើម្បីស្វែងរកការពិត។ 

ពេលទៅដល់ប្រទេសថៃ Puen ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែនាង និង Pang មានមុខមាត់ដូចគ្នាបេះបិត។ បន្ទាប់ពីពួកគេទាំងពីរនាក់បានជួបគ្នា មានរឿងចៃដន្យជាច្រើនបានកើតឡើង រហូតឱ្យពួកគេទាំងពីរនាក់អាចបន្លំដើម្បីធ្វើការជំនួសគ្នាបាន។ តើទាំងពីរនាក់អាចដឹងថា ពួកគេជាបងប្អូននឹងគ្នាដោយរបៀបណា? 

កុំភ្លេចរង់ចាំតាមដានទស្សនារឿង «ផ្កាយភ្លោះ» ចាក់ផ្សាយចាប់ពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ យប់ នៅលើកកញ្ចក់ទូរទស្សន៍ ភី អិន អិន បន្ទាប់ពីរឿង «កាមទេពស្នេហ៍ វគ្គស្នេហ៍ចៃដន្យ»

រឿង «ផ្កាយភ្លោះ»
រឿង «ផ្កាយភ្លោះ»

ទស្សនាឈុតខ្លីសូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]