ខេត្តព្រះវិហារ ៖ យុវជនយិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ មាន​អាយុ​២៣​ឆ្នាំ ទីកន្លែង​កំណើត​នៅ​ភូមិ​អណ្តូង​ពោធិ៍ ឃុំ​កំពង់​ប្រណាក ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ជា​និស្សិត​ជំនាញ​នីតិសាស្ត្រ​ឆ្នាំ​ទី​៣​នៃ​សា​កល​វិទ្យា​ល័យ​​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច មាន​បងប្អូន​៣​នាក់ ស្រី​ម្នាក់​ (​ច្បង​) ។

យុវជនយិ​ន ហេង ជា​កូន​ទី​២ ដែល​មាន​ឪពុក​ជា​ជនជាតិ​វៀតណាម​ឈ្មោះ យិ​ន បច្ចុប្បន្ន​អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ ។ ឪពុក​របស់​យុវជន​ខ្ទើយ​នេះ បាន​មក​រស់នៅ​ទឹកដី​ខេត្តព្រះវិហារ​៣០​ឆ្នាំ​មក​ហើយ និង​បាន​រៀប​ការ​ជាមួយ​ស្ត្រី​ខ្មែរ រស់នៅ​ខេត្តព្រះវិហារ ។ បច្ចុប្បន្ន​ ម្តាយ​របស់​យុវជន ហេង យិ​ន មាន​មុខរបរ​បើក​ហាង​លក់​គុយទាវ បបរ នៅ​ខាងក្រោយ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ រីឯ​ឪពុក​មានមុខរ​បរជា​គ្រូ​ហុង​ស៊ុយទស្សន៍​ទាយ រៀបចំ​ជំនាងផ្ទះ​ជាដើម ។

នេះ​បើ​តាម​ការ​រៀបរាប់​ខ្លះ​ៗ​របស់​អ្នក​ជិតខាង​ផ្ទះ​របស់​ឪពុក​ជន​ខ្ទើយ​ចំប៉ី​ខ្មៅ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​គាត់​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ឃើញ​យុវជន​ខ្ទើ​ុ​យ​​ជា​កូន​តែងតែ​ធ្វើ​ខុសឆ្គង ឬ​ប្រើប្រាស់​ពាក្យ​មិន​សម​រម្យ​​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​កន្លង​ទៅ ក្រុម​គ្រួសារ​តែងតែ​ណែនាំ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​បែប​នេះ ជា​រឿយ​ៗ ប៉ុន្តែ យិ​ន ហេង​(​ចំប៉ី​ខ្មៅ​) ​នៅ​តែ​មិន​ស្តាប់​តាម​ការ​ទូន្មាន​របស់​ឪពុក​ម្តាយ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ឡើយ រហូត​ដល់​ឮ​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ថា ចំប៉ី​ខ្មៅ​ត្រូវ​បាន​ក្រុម​គ្រួសារ​ខឹងសម្បា ព្រមទាំង​ព្រមាន​កាត់កាល់​ឈប់​រាប់រក​ជា​កូន​ទៀត​ផង រហូត​មក​ដល់​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​កើត​មានរឿង​ថ្មី​មួយទៀត ធ្វើ​ឱ្យ​មហាជន​ខ្មែរ​មានការ​ខឹងសម្បា​គ្រប់​គ្នា ។

ការ​ស្វែងរក​ជួប​ឪពុក​ម្តាយ​របស់​ជន​ខ្ទើយ​នេះ​ មិន​បាន​ជួប​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ដោយ​ផ្ទះ​បិទទ្វារ​មិន​លក់ដូរ​ដូច​សព្វដង​ទេ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]