រាជធានី​ភ្នំពេញ​៖ បុរស​អណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ជើង​សរសរ ស្ពាន​បើក​កៀរ​ហើយ​កិន​ជាប់​ក្រោម​រថយន្ត​អូស​ប្រមាណ​៥០​ម៉ែត្រ​ស្លាប់​យ៉ាង​អាណោចអាធម៌ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រី​ដ ក្នុងភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ដែល​រថយន្ត​កិន​ស្លាប់​នោះ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា​ឈ្មោះ សាន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អណិកជន​ខ្មែរ នៅ​សហរដ្ឋអាមេរិក មាន​លំនៅ​ផ្ទះ​លេខ​១៣៣ ភូមិ ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ទើបតែ​មក​លេង​ស្រុក​ខ្មែរ បាន​ប្រមាណ​ជាង​២​ខែ ។ ចំណែក​រថយន្ត​ដែល​កិន​មនុស្ស​ស្លាប់​ម៉ាក FU SO ពណ៌​ស ពាក់​ស្លាក​លេខ​បាត់ដំបង​៣​អា ០១៧៩ បើកបរ​ដោយ ឈ្មោះ មិ​ញ រស្មី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​លំនៅ​ភូមិ​ចេក​ស្រទន់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លិ​ក ពណ៌​ខ្មៅ លាយ​ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ ១AJ៤៣២០​មួយ​គ្រឿង​តែ​ម្នាក់ឯង ធ្វើ​ដំណើរ តាម​ផ្លូវ​ណ​ត​ប្រី​ដ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​មាន​មិត្តភក្តិ​ជិះ​ម៉ូតូ​មួយ​គ្រឿង តាម​ក្រោយ ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ផ្នែក​ខាងឆ្វេង​ដៃ​(​ក្បែរ​សួន ) ហើយ​ក៏​ត្រូវ​បាន​រថយន្ត​ធំ​ដឹក​ជើង​សសរស្ពាន​ធ្វើ​ដំណើរ​ស្របគ្នា​កៀរ​បោក​ផ្ទប់ បង្គោល​ភ្លើង​ខ្សែកាប ដែល​នៅ​កណ្តាលផ្លូវ បណ្តាល​អោយ​អ្នកបើកបរ​ខ្ទាត​ទៅ​ចូល​ក្រោម​កង់​រថយន្ត​ខាងក្រោយ​ផ្នែក​ខាងឆ្វេង ។

ទោះបីជា​យ៉ាងណា​មាន​ព័ត៌មាន​ខ្លះ​អះអាង​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង ហើយ ខ្ទាត​ចូល​រថយន្ត ។ តាម​សាក្សី​បាន​បន្ត​ទៀត​នៅ​ពេល​មាន​គ្រោះថ្នាក់​គេ​ឃើញ​រថយន្ត​បាន​កិន​ជាប់​ជន​រង​គ្រោះ​ក្រោម​កង់​អូស​ប្រមាណ​៥០​ម៉ែត្រ រួច​ឈប់​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាន​ប្រមាណ​ជាង​១​គីឡូ​មែ​ត្រ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​ឃាត់ខ្លួន ។

បន្ទាប់​ពី​កើតហេតុ​គេ​ឃើញ​មិត្តភក្តិ​ជន​រង​គ្រោះ​ក៏​បាន​មក​ដល់​ភ្លាម​ៗ​ហើយ​បានអោយ​ដឹង​ថា ជន​រង​គ្រោះជា​អណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ហើយ​ទើបតែ​មក​លេង​ស្រុក​ខ្មែរ​បាន​ប្រមាណ​ជាង​២​ខែ ។ សព​ត្រូវ​រថយន្ត​កិន​ជាប់​ចន្លោះ​កង់​ក្រោយ​ភ្លាម​ៗ​សមត្ថកិច្ច​មិន​អាច​យក​សព​ចេញ​បាន បើកបរ​ទៅ​មុខ ឬ​រ៉ឺ​យ៉ែ​ល​កិន​សព​បែក​ខ្ទេច​រហូត​ដល់​ម៉ោង​ប្រមាណ​២​រសៀល សមត្ថកិច្ច​មិន​ទាន់​យក​សព​ចេញ​បាន​នៅឡើយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]