ជប៉ុន៖ ជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលធ្វើការច្រើនម៉ោង (ឬលើសម៉ោង) និងតឹងរ៉ឹងជាងគេបង្អស់លើពិភពលោក។ ពេលខ្លះការងារមមាញឹកច្រើន បុគ្គលិកចូលធ្វើការតាំងពីម៉ោង ៧ព្រឹក តស៊ូរហូតដល់ម៉ោង៣ទៀបភ្លឺវិញក៏មាន។

ជប៉ុនធ្វើការលើសម៉ោង និងផឹកស្រាជ្រុល ដើរដេកដើរដួល

ជាក់ស្ដែង ក៏មានគណនី Twitter មួយ (@SHIBUYAMETLDOWN) ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងមានអ្នកចុចតាមដាន (Followers) ជាច្រើនម៉ឺននាក់ តាមរយៈការបង្កើតនូវទំព័រប្រមាញ់រូបភាព និងវីដេអូឃ្លីប ពីសកម្មភាពរបស់ជនជាតិជប៉ុន ក្រោយធ្វើការលើសម៉ោង ហត់នឿយអស់កម្លាំង ខណៈខ្លះទៀតដាក់ជ្រុល (ផឹកស្រា) រហូតដល់ថ្នាក់ដើរដេកដើរដួល សឹងតែគ្រប់ទីកន្លែងក្នុងទីក្រុងផងដែរ។

ជប៉ុនធ្វើការលើសម៉ោង និងផឹកស្រាជ្រុល ដើរដេកដើរដួល

គណនី Twitter ខាងលើនេះ បានចែកចាយរូបភាពជាច្រើនសន្លឹក ដែលថតពីសកម្មភាពខ្លះៗរបស់ជនជាតិជប៉ុន ក្នុងតំបន់ Shibuya ទីក្រុងតូក្យូ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម និងធ្វើជំនួញដ៏ធំ ដែលមានស្ថានីយរថភ្លើងដ៏មមាញឹកបំផុតលើពិភពលលោកចំនួន២ គឺ Shinjuku Station និង Shibuya Station ។ ដូច្នេះទីតាំងមួយនេះ គឺពិតជាបណ្ដុំទៅដោយមនុស្សជាច្រើនយ៉ាងកកកុញ។

ជប៉ុនធ្វើការលើសម៉ោង និងផឹកស្រាជ្រុល ដើរដេកដើរដួល

ជាការពិតណាស់ ការធ្វើការលើសម៉ោងសឹងតែរាល់ថ្ងៃ បណ្តាលឲ្យអត់ងងុយ និងខ្លះទៀតផឹកជ្រុលហួសប្រមាណរបស់ជនជាតិជប៉ុន តាមរយៈរូបភាពដែលបានបង្ហាញឡើងមកនេះ អ្នកខ្លះត្រូវបានគេមើលឃើញថា អស់កម្លាំងពីខ្លួនរហូតទៅដេកសន្លប់ស្កូកស្ដឹងនៅក្បែរចំណតរថយន្ត ធុងសំរាម សួនច្បារ ក្នុងរថភ្លើង នៅតាមផ្លូវដើរ មុខនិងក្នុងហាងទំនិញ នៅតុអាហារ និងនៅកន្លែងជាច្រើនផ្សេងទៀតផងដែរ។

រូបភាពមួយចំនួនទៀត ក៏បានបង្ហាញពីស្ថានភាពរបស់ពួកគេ ដ៏គួរឲ្យអាម៉ាស់បះដៃបះជើងផងដែរ (គ្មានរបៀបរបបត្រឹមត្រូវ)។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី អ្នកមួយចំនួនចាត់ទុកថា វាគឺជារឿងទូទៅទៅហើយ និងមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ។

ជប៉ុនធ្វើការលើសម៉ោង និងផឹកស្រាជ្រុល ដើរដេកដើរដួល

គួរឲ្យដឹងផងដែរថា ម្ចាស់គណនី Twitter ខាងលើនេះ បានចាប់ផ្តើមបង្ហោះចែកចាយពីសកម្មភាពទាំងអស់នេះ តាំងតែពីកំឡុងខែកក្កដា ឆ្នាំ២០១៦ មកម៉្លេះ ហើយមកទល់ពេលនេះមានចុចតាមដានជាង ៦ម៉ឺននាក់ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]