ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង ដែលកំពុងសាងភាពល្បីល្បាញនៅលើវីថីសិល្បៈ ក្នុងពេលបច្ចុប្បន្ននេះ គឺកញ្ញា ប៉ាច គីមមួយ ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបនេះ ហាក់ដូចជាមានសន្ទុះទីផ្សារសិល្បៈមិនចាញ់តារាៗស្រី ជួរមុខនោះទេ អមជាមួយទេពកោសល្យ សម្លេងដ៏ពីរោះរបស់ នាង មិនជិនណាយឡើយ។

ជារឿយៗ តារាចម្រៀងកូនកាត់ចិនរូបនេះ តែងតែធ្វើបង្ហោះជាមូយវីដេអូ បកស្រាយចម្រៀងខ្លីៗរបស់ខ្លួន នៅបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុក ទទួលបានការចាប់អារម្មណ៍ ខ្លាំងជាពិសេសពីសំណាក់មិត្តៗយុវវ័យតែម្ដង។

ជាក់ស្ដែង កាលពីយប់មិញនេះ គេសង្កេតឃើញមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត នៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់នាង ក្នុងការCover បទ«រស់ជាខ្លួនឯង» ដែលច្រៀងដោយ សុគន្ធកញ្ញា។ ដោយពេលនោះ នាងច្រៀងលេងបែបអត់ភ្លេង ដែលពិតជាពីរោះខ្លាំងមែនទែន ស្ទើរតែមិនចង់ជឿ ចុះទម្រាំមានភ្លេងទៀត មិនដឹងពីរោះខ្លាំងបែបណាទេ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាវីដេអូទាំងអស់គ្នា៖ 

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ