អង់គ្លេស៖ ថ្មីៗនេះមានក្រុមហ៊ុនអនឡាញមួយឈ្មោះ The Form Emporium បានបង្កើតប្រអប់បណ្តុះគំនិតសម្រាប់លក់ឱ្យនរណាដែលចង់ចំណាយពេលគិតក្នុងប្រអប់ម្នាក់ឯង។

វាមានតម្លៃ ៦៥០ដុល្លារក្នុងមួយប្រអប់ ធ្វើឡើងពីក្រដាសកាតុង និងក្រណាត់ព័ទ្ធជុំវិញ។ វាមានប្រហោងមួយនៅផ្នែកខាងក្រោម សមល្មមអាចឲ្យយើងដាក់ក្បាលចូលបាន ដើម្បីសញ្ចឹងគិតក្នុងនោះ។ វាមានប្រាំពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌លឿង ផ្កាឈូក ស ខៀវ និងខ្មៅ។ វាមិនត្រឹមអាចយកទៅគិតមួយមុខទេ ថែមទាំងអាចជួយដល់អ្នកមានជំងឺផ្លូវចិត្តទៀតផង។

ប្រអប់បណ្តុះគំនិត

គួរឱ្យដឹងផងដែរ កាលពីថ្ងៃទី៥ កុម្ភៈ កន្លងទៅ កម្មវិធីវិទ្យុរបស់លោក Jeremy Vine បានយករូបថតប្រអប់គំនិតនេះពីក្នុងបណ្តាញសង្គម Twitter ទៅចែករំលែកជាមួយទស្សនិកជនរបស់លោក។ មនុស្សជាច្រើនបានហួសចិត្ត និងភាន់ភាំងយ៉ាងខ្លាំងជាមួយផលិតផលដ៏ចម្លែកនេះ។

ក្រុមហ៊ុនខាងលើបានបង្កើតប្រអប់គំនិតទាំងអស់នេះក្នុងចំនួនមានកំណត់ ត្រឹម  ១០ប្រអប់ប៉ុណ្ណោះដើម្បីលក់ចេញ។ ហើយអ្នកណាដែលកុម្ម៉ង់ទិញវាមុនគេនឹងទទួលបានការបញ្ចុះតម្លៃទៀតផង៕

ពណ៌ទាំង៥របស់ប្រអប់បណ្តុះគំនិត
ប្រអប់បណ្តុះគំនិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]