ភ្នំពេញ៖ សល់មិនប៉ុន្មានខែទៀតនោះទេ ពេលវេលាដ៏ល្អអបអរសិរីមង្គល របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា នឹងជិតមកដល់ហើយ ក្នុងពេលឆាប់ៗខាងមុខនេះហើយ ពោលយោងតាមដំណឹងដែលបានប្រកាស គឺនាងនិងអនាគតស្វាមី នឹងត្រៀមចូលរោងការតាមប្រពៃណីខ្មែរ នៅ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះតែម្តង។

ដោយឡែក ទន្ទឹងនឹងជិតក្លាយជាកូនក្រមុំផងដែរ មួយរយៈពេលថ្មីៗនេះ គេក៏សង្កេតឃើញថា តារាចម្រៀងស្រីចាស់វស្សារូបនេះ ក៏កាន់តែពូកែលេងខ្លួនជាងកាលពីមុនច្រើន មិនថាតែការប្តូរគ្រប់ស្ទាយ៍ មានទាំងស្ទាយ៍បែបCute គួរឲ្យស្រលាញ់ ស្ទាយ៍បែបចាស់ទុំនារីវ័យកណ្តាល ឬស្ទាយ៍បែប Swag កាលីបទាន់សម័យ រីឯសម្រស់វិញក៏កាន់តែស្រស់ស្អាតសាច់សខ្ចី កាន់តែភ្លឺថ្លាគួរឲ្យបេតីផងដែរ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះកំពូលតារាស្រីឱក សុគន្ធកញ្ញា ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ជាមួយនឹងរូបថតស្ទាយ៍ថ្មីមួយសន្លឹករបស់នាង យ៉ាងស្រស់ស្អាតដូចជាកូនក្រមុំតុក្កតាដូច្នោះដែរ។ ជាការពិតណាស់ ចូលប្រឡូកសិល្បៈជាង១០ឆ្នាំទៅហើយ លើកទី១ហើយ ដែលអ្នកគាំទ្របានឃើញ តារាចម្រៀងស្រីរូបនេះ តុបតែងខ្លួនយ៉ាងCuteបញ្ចេញសាច់សខ្ចី ដូចនារីកូរ៉េបែបនេះ។

លើសពីនេះ បើតាមដឹងកាលដែលកញ្ញា ឱក សុគន្ធកញ្ញា តុបតែងខ្លួនយ៉ាងគួរឲ្យស្រលាញ់បែបនេះ គឺនាងកំពុងតែថតMV បទចម្រៀងថ្មីប៉ុន្តែនៅមិនទាន់បង្ហើបចំណងជើងនៅឡើយនោះទេថាជាបទអ្វី។ ប៉ុន្តែមិនថាយ៉ាងណា គ្រាន់តែរូបថតCuteប៉ុណ្ណឹងទៅហើយ ទម្រាំតែMV ទៀតមិនដឹងជាCute គួរឲ្យស្រលាញ់ប៉ុណ្ណានោះទេ ដូចនេះមានតែរង់ចាំតាមដានទាំងអស់គ្នាហើយ៕

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
រូបមួយសន្លឹកនេះដែល សុគន្ធកញ្ញា បានបង្ហោះពិតជាCute គួរឲ្យស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា