បរទេស៖ យោងតាមរបាយការណ៍ប្រាក់បៀវត្សន៍ដែលចេញផ្សាយដោយ L’Equipe បានបង្ហាញពីកំពូលកីឡាករបាល់ទាត់ ១០រូប ដែលទទួលបានប្រាក់ចំណូលប្រចាំខែខ្ពស់បំផុត (មុនពេលកាត់ពន្ធ)។ ក្នុងចំណោមកីឡាករទាំង ១០នាក់ មាន ៥នាក់ប្រកបអាជីពនៅអេស្ប៉ាញ ២នាក់នៅអង់គ្លេស ២នាក់នៅបារាំង និងម្នាក់នៅលីគអ៊ីតាលី។

Cristiano Ronaldo និង Lionel Messi

កីឡាករកំពូលរបស់ Barcelona បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅដែលធ្វើឱ្យគាត់ឈរនៅលើកំពូលតារាងនេះ ជាមួយប្រាក់ចំណូលប្រចាំខែជាង ៨,៣លានអឺរ៉ូ ដោយខុសគ្នាជាងពាក់កណ្តាលពីគូប្រជែងរបស់គេគឺ Cristiano Ronaldo ដែលរកប្រាក់ចំណូលបានប្រមាណជា ៤,៧លានអឺរ៉ូក្នុងមួយខែ (មុនកាត់ពន្ធ)។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ កីឡាករ Antoine Griezmann របស់ Atletico Madrid បានហក់មកកាន់ចំណាត់ថ្នាក់លេខ ៣ ជាមួយប្រាក់ចំណូលប្រចាំខែប្រមាណជា ៣,៣លានអឺរ៉ូ បន្ទាប់ពីរូបគេបានបន្តកុងត្រាថ្មីជាមួយក្រុមនៅទីក្រុង Madrid មួយនេះមុនព្រឹត្តិការណ៍ World Cup។

Griezmann , Neymar និង Suarez

ក្រៅពីកីឡាករ ៣រូបខាងលើ ចំណាត់ថ្នាក់លេខ ៤ បានទៅលើខ្សែប្រយុទ្ធ Neymar Jr របស់ PSG ជាមួយចំណូលប្រចាំខែ ៣,០៦លានអឺរ៉ូ ខណៈដែល Luiz Suarez ស្ថិតនៅលេខ ៥ ជាមួយចំណូលប្រមាណ  ២,៩លានអឺរ៉ូ។

ដោយឡែកចំណាត់ថ្នាក់ជាបន្តបន្ទាប់បានទៅលើកីឡាករ Gareth Bale (២,២លានអឺរ៉ូ), Philippe Coutinho (២,២លានអឺរ៉ូ), Alexis Sanchez (២,២៨លានអឺរ៉ូ), Kylian Mbappe (១,៧៣លានអឺរ៉ូ) និង Mesut Ozil (១,៦លានអឺរ៉ូ)។ កាសែតរបស់បារាំងមួយនេះក៏បានបញ្ជាក់ដែរថា ប្រាក់ឈ្នួលប្រចាំខែរបស់ Mbappe បានកើនឡើងលើសរដូវកាលទី១ នៅ PSG ចំនួន ១៨០,០០០អឺរ៉ូ ក្រោយពីកីឡាករវ័យក្មេងរូបនេះចូលរួមជាមួយក្លិបបារាំងនេះបាន ២រដូវកាល៕ 

Coutinho និង Bale
Alexis Sanchez
Mesut Ozil
Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]