កូរ៉េខាងត្បូង ៖ អ្នកគាំទ្រកំពុងតែ រង់ចាំសម្រាប់កិច្ចសហការ ដ៏គួរឲ្យរំភើបមួយ រវាង MONSTA X និង Steve Aoki ដែលកំពុងតែត្រៀមបង្ហាញ ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាឆ្នាំមុន អ្នកផលិតបទចម្រៀង ជនជាតិអាមេរិកដ៏ល្បីម្នាក់ គឺលោក Steve Aoki បានបង្ហាញក្នុងបទសម្ភាសន៍មួយថា បន្ទាប់ពីសហការជាមួយ BTS រួច លោកមានគម្រោង ចង់សហកាជាមួយ MONSTA X ផងដែរ។ នោះដោយសារតែពួកគេ មានទេពកោសល្យដ៏អស្ចារ្យ ដែលធ្វើឲ្យលោក ពេញចិត្ត ហើយចង់ធ្វើការជាមួយជាខ្លាំង។

កន្លងទៅមិនយូរប៉ុន្មាន ស្រាប់តែ Starship Entertainment ដែលជាភ្នាក់ងាររបស់ MONSTA X បានបញ្ជាក់ថា បំណងប្រាថ្នារបស់ Steve Aoki ពេលនេះបានក្លាយជាការពិតហើយ។ 

អ្នកតំណាងម្នាក់នៅក្នុងផលិតកម្មនេះ បានប្រកាសថា Steve Aoki បានផលិតបទចម្រៀងថ្មីមួយបទ នៅក្នុងអាល់ប៊ុមរបស់ MONSTA X។ ហើយបទចម្រៀងដែលមានចំណងជើងថា Play It Cool គឺជាស្នាដៃនិពន្ធដោយ លោក Steve Aoki និងសមាជិក MONSTA X ម្នាក់ គឺ I.M.។

ក្នុងនោះដែរ អាល់ប៊ុមនេះ នឹងចេញលក់នៅថ្ងៃទី ១៨ ខែកុម្ភៈ ខាងមុខនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Steve Aoki
រូបភាព MONSTA X
រូបភាព Steve Aoki
រូបភាព MONSTA X
រូបភាព Steve Aoki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]