ភ្នំពេញ៖ បទចម្រៀង Twerk it like miley ពិតជាមានភាពល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំងមែនទែន ដោយសារតែវាជាចង្វាក់ញាក់បែប Twerk ថ្មីដ៏ប្លែក ធ្វើឱ្យអារម្មណ៍អ្នកស្តាប់ស្រស់ស្រាយរីករាយ ញ័រដៃញ័រជើងចង់រាំតាមចង្វាក់ភ្លេងសឹងតែទប់ចិត្តមិនរួច។

តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ក្រោយពីធ្លាយដំណឹងយ៉ាងច្បាស់ការថា ម្ចាស់បទ Twerk it like miley នឹងធ្វើការប្រគំតន្ត្រី Ganzberg Uber Valentine’s Festival ដ៏ធំ និងអស្ចារ្យមួយក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺចំថ្ងៃនៃក្តីស្រលាញ់តែម្តងនោះ បានធ្វើឱ្យអារម្មណ៍យុវវ័យខ្មែរកាន់តែមានចិត្តរំភើប និងភ្ញាក់ផ្អើលជាខ្លាំង រហូតនាំគ្នាសម្រុករាំ Cover តាមបទ Twerk it like miley មួយបទនេះ តៗគ្នាយ៉ាងច្រើន។

ប្រគំតន្ត្រី Ganzberg Uber Valentine’s Festival
Challenge រាំ Cover បទ Twerk it like miley

ជាពិសេសនោះ មិនត្រឹមតែមានយុវវ័យ និងយុវតីខ្មែរដែលមានសម្រស់ស្រស់ស្អាត នាំគ្នារាំ Cover បទចម្រៀង Twerk it like miley មួយនេះប៉ុណ្ណោះទេ តែយើងក៏ឃើញមានវត្តមានតារា Facebook តារា Tiktok រួមទាំងតារាខ្មែរល្បីៗជាច្រើនដូចជាតារាចម្រៀង វីរនិច្ច និង កញ្ញា ខ្លឹម ស្រីគា ផងដែរ បានរួមគ្នាបង្កើតជា Challenge រាំ Cover តាម រហូតទទួលបានសន្ទុះការគាំទ្រ និងល្បីល្បាញពាសពេញបណ្តាញទំនាក់ទំនងសង្គមទាំងនោះទៀតផង។

Challenge រាំ Cover បទ Twerk it like miley
Challenge រាំ Cover បទ Twerk it like miley
Challenge រាំ Cover បទ Twerk it like miley
Challenge រាំ Cover បទ Twerk it like miley

គួរឱ្យដឹងផងដែរថា កម្មវិធីប្រគំតន្ត្រី Ganzberg Uber Valentine’s Festival ដ៏ធំសម្បើម និងរំភើបអស្ចារ្យមួយនេះ រៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Ganzberg ដែលជាស្រាបៀរកម្រិតពិភពលោក។   

ដូច្នេះកុំភ្លេចណា! ណាត់គ្នាឱ្យហើយទៅ មករាំលេងកម្សាន្តឱ្យអស់ដៃ ជាមួយចង្វាក់តន្ត្រីTwerk Twerk ថ្មីដ៏រីករាយទាំងអស់គ្នា នៅថ្ងៃទី ១៤ កុម្ភៈ នេះទាំងអស់គ្នា ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕ 

ប្រគំតន្ត្រី Ganzberg Uber Valentine’s Festival
ប្រគំតន្ត្រី Ganzberg Uber Valentine’s Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]