រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់បានចងកសម្លាប់ខ្លួន នៅលើដើមក្រខុប១ដើម បណ្ដាលឲ្យស្លាប់ ដោយគ្មាននរណាម្នាក់បានដឹងឡើយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើដើមក្រខុបមួយដើម ជិតសាលារៀនមីគីវ៉េ ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កកាប២ ខណ្ឌ ពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលស្លាប់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានអាយុប្រហែលជាង៤០ឆ្នាំ ស្លៀកខោគគីរពណ៌ប្រផេះជើងវែង ពាក់អាវក្រឡាការ៉ូដៃវែង និងមានកាបូបស្ពាយ១នៅជិតសពផងដែរ ។
ប្រភពពីអ្នកភូមិបាននិយាយថា ជនរងគ្រោះនោះបានយកខ្សែអង្រឹងចងកជាប់ជាមួយដើម ក្រខុបផុតជើងពីដី ហើយពួកគាត់មិនដែលស្គាល់បុរសរងគ្រោះនោះឡើយ មិនដឹងថា បុរសរងគ្រោះខាងលើឈ្មោះអ្វី និងរស់នៅទីណានោះទេ។ ម្យ៉ាងទៀតពួកគាត់ក៏ពុំបានដឹងថា បុរសរងគ្រោះ ទៅចងកសម្លាប់ខ្លួននៅទីនោះតាំងពីពេលណានោះដែរ ប៉ុន្តែកាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែកុម្ភៈ ពួកគាត់បានឮសូរសម្លេងឆ្កែព្រុស ត្រង់ចំណុចខាងលើ ដែលគេសង្ស័យថា ឆ្កែព្រុសពេលដែលឃើញបុរសរងគ្រោះដើរទៅចងកហើយមើលទៅ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះពួកគាត់មិនបានចេញទៅមើលឡើយ ព្រោះមិនបានចាប់អារម្មណ៍ថាមានមនុស្សទៅចងកបែបនេះទេ ម្យ៉ាងទៀតពួកគាត់កំពុងដេកផង។ លុះដល់ព្រឹកឡើងក៏ស្រាប់តែប្រទះឃើញបុរសរងគ្រោះចងកសម្លាប់ខ្លួននៅលើដើមក្រខុបខាងលើនោះស្លាប់បាត់ទៅហើយ ទើបបានស្រែកប្រាប់តៗគ្នាបង្កឲ្យមានការ ភ្ញាក់ផ្អើលទាំងព្រឹក ហើយម្នាក់ៗបាននាំគ្នាទៅចោមរោមមើលដែរ តែពុំមានអ្នកស្គាល់បុរសរងគ្រោះនោះឡើយ។
បន្ទាប់មកពួកគាត់បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យកន្លែតកើតហេតុ និងធ្វើកោសល្យវិច្ច័យ ព្រមទាំងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីឱ្យមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]