ហ្វីលីពីន៖ សួរថានរណាអាចធ្វើចិត្តបាន បើមនុស្ស២នាក់កំពុងតែមានសេចក្តីសុខស្នេហាយ៉ាងពេញទី ប៉ុន្តែបែរជាភាគីម្ខាងត្រូវចាកចេញឆ្ងាយគ្មានថ្ងៃត្រលប់ បន្សល់ទុកត្រឹមតែភាពសោកសៅ ទឹកភ្នែករាប់លានដំណក់ ដែលសឹងតែពុំអាចទទួលយកបាននោះ?

នាង Floresca និងប្រុស Hernandez

ជឿជាក់ថា មានប្រិយមិត្តមួយចំនួនប្រហែលជាអាចនៅចាំបានហើយ ពីរឿងរ៉ាវស្នេហារបស់តារាហ្វីលីពីនប្រុសស្រី២ដួង ស្រស់ស្អាត សង្ហា ដែលខាងប្រុសបានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ទុកឲ្យខាងស្រីជាសង្សារឈឺចាប់ខ្លោចផ្សារជាពន់ពេក ខណៈបើគិតមកទល់ពេលនេះ រំលងជាង១ឆ្នាំទៅហើយ ប៉ុន្តែនាងនៅតែបន្តបង្ហោះចែកចាយរូបថតយ៉ាងផ្អែមល្ហែម រវាងនាងជាមួយនឹងសង្សារបណ្ដូលចិត្តដែលបានស្លាប់ទៅនោះ ធ្វើឲ្យគ្រប់គ្នាក្តុកក្តួលស្ទើរស្រក់ទឹកភ្នែកតាម។

នាង Floresca និងប្រុស Hernandez

តារាម៉ូដែលស្រីកូនកាត់ហ្វីលីពីន-ចិន នាង Janica Nam Floresca បានបាត់បង់មិត្តប្រុសជាទីស្រលាញ់ លោក Franco Hernandez ដែលជាសមាជិកក្រុមរាំ Hashtages ក្រោយបានស្លាប់ដោយសារលង់ទឹក កាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ នៅឆ្នេរសមុទ្រក្នុងទីក្រុង Don Marcelino ខេត្ត Davao Occidental ប្រទេសហ្វីលីពីន ត្រឹមអាយុ២៦ឆ្នាំ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ការស្លាប់របស់លោក Hernandez គឺនៅគ្រាដែលលោកនិងមិត្តស្រី Floresca បានជិះអូប័រ (ឬម៉ូតូទឹក) លេងកម្សាន្តនៅសមុទ្រ ប៉ុន្តែជារឿងដ៏អកុសល ក៏ស្រាប់តែមានរលកធំបក់បោកខ្លាំង នៅគ្រាដែលពួកគេជិះត្រលប់មកគោកវិញ។

ដោយសារតែ ស្ថានភាពអាក្រក់លាយឡំនឹងភាពភ័យខ្លាច អ្នកទាំងពីរបានបង្ខំចិត្តលោតចុះពីអូប័រ (ជិតមកដល់ឆ្នេរគោកហើយ) ហើយក៏ត្រូវរលកធំបោករហូតធ្វើឲ្យលោក Hernandez លង់ទឹកសន្លប់បាត់បង់ស្មារតីតែម្តង ខណៈឯនាង Floresca វិញ ជាសំណាងល្អ ដែលនាងមិនកើតបញ្ហាអ្វីធ្ងន់ធ្ងរ។

នាង Floresca និងប្រុស Hernandez

ក្រោយកើតហេតុ លោក Hernandez ក៏ត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកក្បែរនោះផងដែរ។ ប៉ុន្តែគួរឲ្យសោកស្តាយ ពេលទៅដល់ក្រុមគ្រូពេទ្យក៏បានប្រកាសថា លោក Hernandez បានផុតបាត់ទៅហើយ។

វាពិតជារឿងដ៏ក្រៀមក្រំ និងសោកសៅបំផុត ចំពោះតារាស្រី នាង Floresca ដែលសឹងតែពុំអាចទទួលយកបាន នូវអ្វីដែលបានកើតឡើងនោះ ទាំងទំនាក់ទំនងស្នេហារវាងនាងនិងមិត្តប្រុស កំពុងតែរីកលូតលាស់យ៉ាងផ្អែមល្ហែមល្អូនល្អិននឹងគ្នា។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគ្រប់គ្នារឹតតែចាប់អារម្មណ៍នាពេលនេះវិញ គឺគេតែងសង្កេតឃើញថា Floresca នៅតែបន្តបង្ហោះរូបថតមិត្តប្រុសរបស់នាង នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាមជាហូរហែ ជាមួយនឹងសាររៀបរាប់ដ៏ក្រៀមក្រំ បង្ហាញពីទំហំនៃក្តីស្រលាញ់របស់នាងដែលមានចំពោះមិត្តប្រុស បើទោះបីជាគេបានលាចាកលោកនេះ អស់ពេលជាង១ឆ្នាំទៅហើយក្តី។

នាង Floresca និងប្រុស Hernandez

ជាក់ស្តែង កាលពីកំឡុងខែមេសា ឆ្នាំមុននេះ ដែលត្រូវបានគេដឹងថា ជាខែកំណើតរបស់មិត្តប្រុសនាង Floresca នាងក៏បានបង្ហោះរូប និងសរសេរសារខ្លីមួយចំពោះមិត្តប្រុស Hernandez ថា «អនុស្សាវរីយ ការចងចាំដ៏ច្រើនលើសលប់ មានទាំងភាពសប្បាយរីករាយ និងទឹកភ្នែក» ផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ទស្សនាកម្រងរូបភាព និងវីដេអូពីមុនៗ ដ៏ផ្អែមល្ហែមរបស់គូស្នេហ៍ នាង Floresca និងលោក Hernandez ខាងក្រោមនេះ៖ 

នាង Floresca និងប្រុស Hernandez
នាង Floresca និងប្រុស Hernandez
នាង Floresca និងប្រុស Hernandez
នាង Floresca និងប្រុស Hernandez
នាង Floresca និងប្រុស Hernandez
នាង Floresca និងប្រុស Hernandez
នាង Floresca និងប្រុស Hernandez
លោក Hernandez បានស្លាប់ដោយសារលង់ទឹក
នាង Floresca
នាង Floresca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]