រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសបែកក្បាល ខណៈពេលស្រវឹងស្រាឃើញនារីបរទេសម្នាក់ស្អាតក៏ទៅតាមញ៉ែតាំងពីក្នុងក្លិបរហូតដល់គេធុញក៏ចេញមកក្រៅ តែបុរសនោះចេញមកតាម នារីបរទេសនោះរហូតក៏ត្រូវមិត្តភក្តិប្រុសនារីបរទេស2នាក់ទើបស្គាល់គ្នាស្រែកថាឱ្យនឹងច្រានបុរសនោះចេញធ្វើឲ្យដួលបោកក្បាលនឹងថូផ្កាបែកក្បាលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2019 នៅមុខក្លិបកំសាន្តជិតក្លិបកម្សាន្ត ផនធូន ផ្លូវ51 សង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេញ។
បុរសខាងលើឈ្មោះ វណ្ណៈ មុខរបរអ្នករកស៊ីលក់ដីឡូតិ៍ រងរបួសបែកក្បាលហូរឈាម ចំណែកនារីបរទេសខាងលើជាជនជាតិអាមេរិក មិនត្រូវបានឱ្យស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពីនារីបរទេសខាងលើប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺនាងនឹងប្អូនប្រុសនាងម្នាក់ទៀតបានចូលទៅលេងនៅក្លិបកម្សាន្តខាងលើ ហើយស្គាល់គ្នាជាមួយមិត្តភក្តិប្រុស2នាក់ទៀតជនជាតិដូចគ្នាបានផឹកស៊ីរាំលេងកម្សាន្ត ស្រាប់តែមានបុរសខាងលើជាជនជាតិខ្មែរទៅនិយាយញ៉ែនាង នាងព្យាយាមគេចចេញ តែត្រូវបុរសនោះនៅតែតាមនាងរហូតដល់នាងនឹងមិត្តភក្តិធុញក៏នាំគ្នាចេញមកក្រៅ ហើយបុរសនោះនៅតែដើរតាមមកដល់ក្រៅទៀត។ ពួកនាងធុញក៏ស្រែកថាឱ្យ រួចក៏ត្រូវមិត្តភក្តិប្រុស2នាក់ទៀតដែលទើបនឹងស្គាល់គ្នានោះ បានច្រាញបុរសនោះចេញឱ្យឆ្ងាយ ហើយគួបផ្សំនឹងបុរសនោះស្រវឹងស្រាជោកជាំផង ក៏បានដួលបោកក្បាលនឹងថូផ្កាធ្វើឲ្យបែកក្បាលហូរឈាមតែម្តង។
ប្រភពដដែលបន្តថា ក្រោយពេលបង្ករបួសស្នាមរួច មិត្តភក្តិប្រុស2នាក់ដែលទើបនឹងស្គាល់គ្នានោះបានគេចខ្លួនបាត់ស្រមោលទៅ នៅសល់តែនាង2នាក់ប្អូនប្រុស។ ភ្លាមៗបុរសជនជាតិខ្មែរនោះបានស្រែកឱ្យពួកនាងថា «ចោរៗ» ស្រែកជាភាសាអង់គ្លេសផង និងខ្មែរផងធ្វើឲ្យនាងភ័យក៏រត់គេចខ្លួនទៅ តែបុរសនោះបានរត់តាមឃាត់នាងរហូតដល់ផ្លូវ154 ក៏បង្កជាការភ្ញាក់ផ្អើលពេញដងផ្លូវតែម្ដង ។
បន្ទាប់ពីកើតហេតុមានវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់សួរនាំបុរសខាងលើ និងនារីបរទេសនោះ បុរសនោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា មូលហេតុដំបូងរូបគាត់បានចូលទៅលេងក្លិបកម្សាន្តខាងលើនោះ ចេញមកដំណាលគ្នាជាមួយក្រុមបរទេសប្រុសស្រីនោះ តែមកដល់មុខក្លិបក៏ត្រូវក្រុមបរទេសនោះស្រែកថាឱ្យគាត់ ទើបគាត់ចូលទៅសួរនាំក៏ត្រូវបុរសបរទេស2នាក់ផ្សេងទៀតច្រានគាត់បណ្តាលឱ្យដួលបែកក្បាលតែម្តង ហើយនាំគ្នារត់គេចខ្លួន គាត់ខឹងក៏ស្រែកថា «ចោរៗតែម្តងទៅ»។
ក្រោយកើតហេតុ ជនរងគ្រោះ និងនារីជនជាតិបរទេសនោះ ត្រូវបានសមត្ថកិច្ចហៅទៅចរចាគ្នានៅប៉ុស្តិ៍នគរបាលផ្សារថ្មី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]