ថៃ៖ ជាការពិតណាស់ តារាប្រុសរូបសង្ហាលោក Boom Kitkong និងតារាស្រី កញ្ញា Give Drarpdar អាចចាត់ទុកបានថា ជាដៃគូសម្តែងដែលអ្នកគាំទ្រ មិនធ្លាប់នឹងនឹកគិតថា ពួកគេអាចមានទំនាក់ទំនងលើសពីមិត្តរួមការងារនោះឡើយ ព្រោះតែកន្លងមកអ្នកទាំងពីរ មិនធ្លាប់នឹងបង្ហាញសកម្មភាពអ្វីគួរឲ្យសង្ស័យនោះទេ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃ កាលពីល្ងាចម្សិលមិញនេះដែរ តារាសម្ដែងស្រីវ័យ៣៣ឆ្នាំ កញ្ញា Give Drarpdar បានអះអាងបញ្ជាក់ប្រាប់ថា បច្ចុប្បន្ននេះរូបនាង និងតារាប្រុសវ័យក្មេងអាយុ២៩ឆ្នាំ លោក Boom ពិតជាកំពុងតែទាក់ទងមើលចិត្តថ្លើមគ្នាពិតប្រាកដមែន។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺការពិតពួកគេបានស្រលាញ់គ្នាអស់រយៈពេលជាង ៧ឆ្នាំ មកហើយថែមទឿតផង។

ក្នុងនោះដែរ បើទោះបីគូស្នេហ៍តារាមានគូនេះ ដោយខាងស្រីមានអាយុបង ខាងប្រុសរហូតដល់ទៅជិត៥ឆ្នាំក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរបញ្ជាក់ប្រាប់ថា ពួកគេកម្រមានភាពមិនចុះសម្រុងគ្នាណាស់ ដោយតែងតែបានបំពេញទៅតាមតម្រូវការឲ្យគ្នា ទៅវិញទៅមកជានិច្ច៕ 

Give Drarpdar និងBoom Kitkong
Give Drarpdar និងBoom Kitkong
Give Drarpdar និងBoom Kitkong
Give Drarpdar និងBoom Kitkong
Give Drarpdar និងBoom Kitkong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]